leftcenterrightdel
វេចនំអន្សម ជូនអ្នកក្រីក្រ

ក្នុងកម្មវិធី អង្គភាពទាំងឡាយ និងមូលដ្ឋានបានរៀបចំសកម្មភាពមានអត្ថន័យជាច្រើនដូចជា៖ អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលី ជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រជាង ៦០០ គ្រួសារ ប្រគល់កង់ចំនួន ៥០ គ្រឿងដល់សិស្សក្រីក្រតែមានលទ្ធផលល្អក្នុងការសិក្សា ប្រគល់ថវិកាសម្រាប់សាងសង់ "ផ្ទះតបស្នងសងគុណរវាងកងទ័ពនិងប្រជាជន" ដល់គ្រួសារចំនួន ៥ គ្រួសារ។

leftcenterrightdel
ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនអ្នកក្រីក្រ

ទន្ទឹមនឹងនោះ កងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh ក៏បានសហការរៀបចំការប្រឡងវេចនំអន្សមជិត ១,០០០ ដើម្បីជូនអ្នកក្រីក្រនៅមូលដ្ឋាន ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយជាង ៣០០ នាក់ រៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងល្បែងប្រជាប្រិយដ៏រស់រវើក...។

leftcenterrightdel
ប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ

កម្មវិធីនេះមានគោលបំណងសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយសម្រាប់គ្រួសាររបស់កងទ័ព យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនដែលមានស្ថានភាពលំបាក។ កម្មវិធី "បុណ្យចូលឆ្នាំថ្មីនៃកងទ័ពនិងប្រជាជន" នៅក្នុងឃុំ Ninh Dien បានរួមចំណែកពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន រក្សានិងពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រពៃរបស់ប្រទេសជាតិ។ កម្មវិធីនេះបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្តចំពោះប្រជាជន តាមរយៈនោះ បង្កើតកម្លាំងចលករសម្រាប់មូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលតភ្ជាប់ជាមួយការពង្រឹងការការពារជាតិ សន្តិសុខ ការកសាងមាតុភូមិ តំបន់ព្រំដែនប្រកបដោយរុងរឿង៕

បកប្រែដោយ Thuy Anh