លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពឈានមុខគេលើពិភពលោករបស់សម្ព័ន្ធក្រុមហ៊ុន Airbus និង Boeing ក្នុងវិស័យអាកាសចរណ៍ ឧទ្ធម្ភាគចក្រយោធានិងឧស្សាហកម្មការពារជាតិ។ ដោយថ្លែងអំណរគុណនិងកត់សម្គាល់នូវព័ត៌មានដែលថ្នាក់ដឹកនាំរបស់សម្ព័ន្ធក្រុមហ៊ុន Airbus និង Boeing ចែករំលែកក្នុងអំឡុងពេលទស្សនកិច្ច និងចូលរួមពិព័រណ៍អាកាសចរណ៍សិង្ហបុរីឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានផ្ដល់ដំណោះស្រាយជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្របច្ចេកទេសពី Airbus និង Boeing ដល់វៀតណាម។ ព្រមទាំងស្នើ Airbus និង Boeing ស្រាវជ្រាវលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសឧស្សាហកម្មការពារជាតិវៀតណាមក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា៖ ឧបករណ៍បច្ចេកទេស មេកានិច ដំឡើងនាវាយោធា និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅទស្សនាស្តង់ទំនិញរបស់សម្ព័ន្ធក្រុមហ៊ុន Airbus

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Airbus និង Boeing មកចូលរួមតាំងពិព័រណ៍ និងដាក់តាំងផលិតផលនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Airbus និង Boeing ជឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម គឺជាឱកាសមួយសម្រាប់សម្ព័ន្ធក្រុមហ៊ុន Airbus និង Boeing តាំងបង្ហាញផលិតផល  ស្វែងរក និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងសហគ្រាសឧស្សាហកម្មការពារជាតិវៀតណាម។ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនទាំងពីរសង្ឃឹមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសការពារជាតិវៀតណាមក្នុងវិស័យដែលមានសក្តានុពល និងមានលក្ខណៈជាយុទ្ធសាស្ត្រនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅទស្សនាស្តង់ទំនិញរបស់សម្ព័ន្ធក្រុមហ៊ុន Boeing

* នៅថ្ងៃដដែល  លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញជាសាក្សីក្នុងពិធីប្រកាសការបញ្ជាទិញម៉ាស៊ីន Pratt & Whitney សម្រាប់យន្តហោះ Airbus A320neo ចំនួន ៤៤ គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

* ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះ លោកឧត្តមសេនីយ៍ត្រី Phan Thi Hoai Van អនុប្រធានអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាមបានជួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ត្រី Yew Chee Leung លេខាធិការរងទទួលបន្ទុកបច្ចេកវិទ្យា ក្រសួងការពារជាតិសិង្ហបុរី។

* នៅក្នុងពិព័រណ៍អាកាសចរណ៍សិង្ហបុរី ឆ្នាំ២០២៦ តំណាងប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស និងប្រភេទទ័ពជើងទឹក និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (Viettel) ក៏បានជួបទ្វេភាគីជាមួយតំណាងក្រសួងការពារជាតិ និងអង្គភាពអាជីវកម្មនៃប្រទេសផ្សេងៗ តាមរយៈនោះ ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលស្របទៅនឹងប្រៀបខ្លាំង និងតម្រូវការរបស់ភាគីនីមួយៗ៕

បកប្រែដោយ Pham Diep