លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានអុជធូបគោរពវិញ្ញាណក្ខន្ធលោក Le Kha Phieu អគ្គលេខាបក្ស លោក Le Duc Anh ប្រធានរដ្ឋ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងអតីតសមាជិកការិយាល័យនយោបាយ និងអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសមួយចំនួនទៀត។

ក្នុងជំនួបជាមួយសាច់ញាតិរបស់អតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងកងទ័ព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរឆ្នាំថ្មីឲ្យមានសុខភាពល្អ វិបុលភាព និងសុភមង្គល។ លោកមានបំណងប្រាថ្នាថា ក្រុមគ្រួសារទាំងឡាយបន្តថែរក្សាប្រពៃណីបដិវត្តន៍ រួមចំណែកដល់បុព្វហេតុកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោកឧត្តមសេនីយ៍ទោ Dang Quan Thuy

នៅថ្ងៃដដែលនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ដទៃទៀតនៅទីក្រុងហាណូយ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy អំពីសមិទ្ធផលលេចធ្លោដែលកងទ័ពទាំងមូលសម្រេចបាននាពេលកន្លងមក និងភារកិច្ចសំខាន់ៗដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស កំពុងផ្តោតលើនាពេលខាងមុខ។ ព្រមទាំង លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តកសាងកងទ័ពប្រជាជនវៀតណាមឲ្យកាន់តែរឹងមាំ បំពេញតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

ក្នុងឱកាសមកជូនពរឆ្នាំថ្មីដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណ និងបង្ហាញពីការដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងបុព្វហេតុរំដោះជាតិ ការបង្រួបបង្រួមជាតិ ការកសាង និងការពារមាតុភូមិ។ លោកបញ្ជាក់ថា ការចូលរួមចំណែក និងគំរូដ៏ល្អឥតខ្ចោះរបស់មនុស្សជំនាន់មុនៗ តែងតែជាមោទនភាព និងការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់កងទ័ពទាំងមូល បន្តរក្សាប្រពៃណីវីរភាព និងសាមគ្គីភាព ហើយបំពេញល្អភារកិច្ចទាំងអស់ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឲ្យ៕

បកប្រែដោយ Thuy Anh