ពិធីបុណ្យចូលឆ្នាំថ្មីនៃកងទ័ព និងប្រជាជននៅតំបន់ព្រំដែន Dong Nai
កប.អនឡាញ - នៅថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ នៅឃុំ Bu Gia Map (ខេត្ត Dong Nai វៀតណាម) អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៧៧៨ (យោធភូមិភាគទី៧) បានសហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គភាពមួយចំនួន ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៃកងទ័ព និងប្រជាជន ឆ្នាំ២០២៦។
ឃុំ Bu Gia Map គឺជាឃុំជាប់ព្រំដែនដែលមានជនជាតិភាគតិចជាច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ នៅក្នុងកម្មវិធី អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៧៧៨ អង្គភាពនានា និងមូលដ្ឋាន បានជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រជាង ៣០០ គ្រួសារនៅមូលដ្ឋាន។
    |
 |
|
ជូនអំណោយដល់អ្នកក្រីក្រនៅក្នុងឃុំ Bu Gia Map ក្នុងកម្មវិធី |
ទន្ទឹមនឹងនោះ អង្គភាពនានា និងមូលដ្ឋាន ក៏បានរៀបចំការពិនិត្យជំងឺ និងការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំង រៀបចំសកម្មភាពវប្បធម៌ សិល្បៈយ៉ាងរស់រវើក និងល្បែងប្រជាប្រិយជាច្រើន...
ពិធីបុណ្យចូលឆ្នាំថ្មីនៃកងទ័ព និងប្រជាជន ឆ្នាំ២០២៦ បានជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងពង្រីកប្រពៃណីវប្បធម៌របស់ជនរួមជាតិ កសាងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងកសាងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៅឃុំជាប់ព្រំដែន Bu Gia Map ខេត្ត Dong Nai៕
បកប្រែដោយ Thuy Anh