លោកវរសេនីយ៍ឯក Tran Anh Tuan អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន រួមជាមួយថ្នាក់ដឹកនាំនៃសង្កាត់ Kim Bang បានចូលរួម និងជូនអំណោយដល់ប្រជាជន។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Anh Tuan និងថ្នាក់ដឹកនាំនៃសង្កាត់ Kim Bang ប្រគល់អំណោយដល់ប្រជាជន

ក្នុងពិធី លោកវរសេនីយ៍ឯក Tran Anh Tuan បានឲ្យដឹងថា រួមជាមួយនឹងបេសកកម្មនយោបាយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កាសែតកងទ័ពប្រជាជនបានក្លាយជាស្ពានដ៏មានប្រសិទ្ធភាព ដែលភ្ជាប់មូលនិធិដើម្បីមនុស្សវៀតណាម ជាមួយអង្គការ បុគ្គល និងធុរកិច្ចជាច្រើននៅទូទាំងប្រទេស ដើម្បីជួយគាំទ្រអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ និងប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាក ហើយជាឱកាសសម្រាប់អង្គការ និងធុរកិច្ចនានា បំពេញកាតព្វកិច្ចចំពោះសង្គម៕

បកប្រែដោយ Thanh Cong