សន្និសីទនេះមានគោលបំណងបញ្ជាក់ពីខ្លឹមសារស្នូល និងចំណុចថ្មីៗនៃផែនការហ្វឹកហាត់រួមឆ្នាំ ២០២៦ ព្រមទាំងវាយតម្លៃយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការងារហ្វឹកហាត់នាពេលកន្លងមក លើកឡើងដែនកំណត់ និងមូលហេតុរបស់វា ហើយឯកភាពលើទិសដៅ និងដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃការហ្វឹកហាត់ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងស្ថាប័នអង្គភាព និងសាលារៀន ក្នុងការរៀបចំ និងអនុវត្តភារកិច្ចហ្វឹកហាត់ស្របតាមតម្រូវការរបស់ក្រសួងការពារប្រទេស និងស្តង់ដាររបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ដូច្នេះ ផែនការនេះរួមមានខ្លឹមសារហ្វឹកហាត់បន្ថែមសម្រាប់អង្គភាពអប់រំនយោបាយ រួមមាន៖ ការងារការពារនយោបាយផ្ទៃក្នុង; បទប្បញ្ញត្តិស្តីពីសន្តិសុខព័ត៌មាន នៅពេលបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទាក់ទងនឹងប្រតិបត្តិការរក្សាសន្តិភាព បំពេញបន្ថែមខ្លឹមសារហ្វឹកហាត់ស្តីពីការចល័តការពារកងកម្លាំងក្នុងស្ថានភាពអាសន្ន។

ការហ្វឹកហាត់សម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៦ ត្រូវតែមានការផ្លាស់ថ្មីយ៉ាងខ្លាំងក្លា ទូលំទូលាយ ឆ្ពោះទៅរកស្តង់ដារភាវូបនីយកម្ម ទំនើបកម្ម និងភាពពាក់ព័ន្ធទៅនឹងការពិតនៃស្ថានបេសកកម្ម។ ជាពិសេសគឺការលើកកម្ពស់គុណភាពនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងការហ្វឹកហាត់ ការរួមបញ្ចូលយ៉ាងជិតស្និទ្ធនូវការហ្វឹកហាត់យោធា និងវិជ្ជាជីវៈជាមួយនឹងការអប់រំនយោបាយ ការហាត់ពត់វិន័យ លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការហ្វឹកហាត់ និងពង្រឹងការត្រួតពិនិត្យ និងការវាយតម្លៃជាក់ស្តែង៕

បកប្រែដោយ Huyen Trang