ក្នុងឱកាសបូកសរុបបឋមរយៈពេល ២០ នៃការរៀបចំបុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជន អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានសម្ភាសន៍លោកឧត្តមសេនីយ៍ត្រី  Vu Cao Quan អតីតមេបញ្ជាការបញ្ជាការដ្ឋានយោធាទីក្រុង Can Tho អនុប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យពហុព្យបាល Hoa Hao – Medic Can Tho និងជាអ្នកផ្តួចផ្តើមគំនិតនៃគំរូដ៏មានអត្ថន័យនេះ។

អ្នកយកព័ត៌មាន៖ លោកឧត្តមសេនីយ៍ត្រី  Vu Cao Quan តើមូលហេតុអ្វីៗដែលជំរុញឱ្យលោក និងគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាទីក្រុង Can Tho បង្កើតគំរូបុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនកាលពី ២០ ឆ្នាំមុន?

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan ៖ បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនចាប់ផ្ដើមដោយភាពសាមញ្ញណាស់។ ឆ្នាំ ២០០៧ នៅពេលរៀបចំឲ្យកម្មាភិបាលនិងយុទ្ធជនធ្វើដំណើរទៅកាន់ឃុំ Truong Long ស្រុក Phong Dien ជាមូលដ្ឋានបដិវត្តន៍ដែលសម្បូរទៅដោយប្រពៃណី យើងខ្ញុំបានគិតគូរ ធ្វើដូចម្ដេចដើម្បីសកម្មភភាពទៅទស្សនាមូលដ្ឋានបដិវត្ដន៍មិនត្រឹមតែជាការរំលឹកឡើងវិញនូវប្រពៃណីប្រជាជាតិ និងអប់រំស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរបស់ប្រជាជនទៀតផង។ ចាប់ពីពេលនោះមក គំនិតផ្ដួចផ្ដើមនាំកងទ័ពមករស់នៅ ហូបចុក និងធ្វើការជាមួយប្រជាជនក្នុងប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីតេត ត្រូវបានបង្កើតឡើង។ កងទ័ពបានចូលរួមធ្វើផ្លូវថ្នល់ សម្អាតបរិស្ថាន ពិនិត្យសុខភាព និងព្យាបាលជំងឺ និងចុះសួរសុខទុក្ខគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងវេចនំអន្សមជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរៀបចំសកម្មភាពវប្បធម៌ និងកីឡា... ផ្ដើមចេញពីសកម្មភាពធម្មតាៗទាំងនេះបាននាំមកភាពជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន។ លទ្ធផលជាក់ស្តែងបានបង្ហាញថា នេះជារបៀបធ្វើត្រឹមត្រូវ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ដូច្នេះគំរូ "បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជន" ត្រូវបានបង្កើតឡើង និងអភិវឌ្ឍបន្តិចម្តងៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី  Vu Cao Quan អតីតមេបញ្ជាការបញ្ជាការដ្ឋានយោធាទីក្រុង Can Tho អនុប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យពហុព្យបាល  Hoa Hao – Medic Can Tho និងជាអ្នកផ្តួចផ្តើមគំនិតនៃគំរូបុណ្យតេតកងទ័ព-ប្រជាជន

អ្នកយកព័ត៌មាន៖ ពីគំនិតផ្ដួចផ្ដើមដំបូង បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនបានរីករាលដាលយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។ តើលទ្ធផលលេចធ្លោ និងតម្លៃស្នូលដែលគំរូនេះនាំមកនូវអ្វីខ្លះ?

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan៖ តម្លៃដ៏អស្ចារ្យបំផុតនៃបុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនគឺអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវទស្សនៈប្រកាន់យកប្រជាជនគឺជាប្ញសគល់ និងកសាងយ៉ាងរឹងមាំនូវប្រៀបការពារជាតិក្នុងប្រជាជនទាំងមូលចាប់ពីមូលដ្ឋាន។ ឆ្លងកាត់រយៈពេល ២០ ឆ្នាំមកនេះ គំរូនេះត្រូវបានរៀបចំឡើងនៅក្នុងឃុំ និងសង្កាត់ចំនួន ២៣ ដោយបានកៀរគរធនធានយ៉ាងច្រើនពីរដ្ឋ និងអង្គការសង្គម ដែលមានថវិកាសរុបជាង ១,១៤០ ពាន់លានដុង និងកម្លាំងពលកម្មជាច្រើន។ សំណង់ស៊ីវិលជាច្រើនដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវបានសាងសង់ឡើង ដូចជាផ្លូវជនបទ ស្ពានបេតុង ប្រព័ន្ធភ្លើងបំភ្លឺ សាលារៀន លំនៅដ្ឋានសម្រាប់គ្រួសារក្រីក្រ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ។

ទន្ទឹមនឹងនោះ មានសកម្មភាពសុខុមាលភាពសង្គម ថែទាំសុខភាព អប់រំសម្រាប់ប្រជាជន។ មិនត្រឹមតែមានអត្ថន័យខាងសេដ្ឋកិច្ច-សង្គម បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនក៏រួមចំណែកដល់ការពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋាន លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការការពារជាតិ និងសន្តិសុខ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងកងទ័ព។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងតំបន់។

អ្នកយកព័ត៌មាន៖ ឆ្នាំ២០២៦ បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជន ត្រូវបានរៀបចំឡើងក្នុងបរិបទដែលទីក្រុង Can Tho អនុវត្ដអាជ្ញាធរមូលដ្ឋាន ២ កម្រិត តើលោកវាយតម្លៃយ៉ាងដូចម្ដេចសម្រាប់អត្ថន័យនិងចំណុចថ្មីនៃបុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជានឆ្នាំនេះ?

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan ៖ អាចនិយាយបានថា បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនឆ្នាំ ២០២៦ មានអត្ថន័យខាងនយោបាយ និងសង្គមពិសេស។ នេះជាឆ្នាំដំបូងបន្ទាប់ពីរួមបញ្ចូលទីក្រុង Can Tho ខេត្ដ Soc Trang និងខេត្ដ Hau Giang ទៅជាទីក្រុង Can Tho បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនត្រូវបានរៀបចំនៅក្នុងសង្កាត់ Cai Rang និង Hung Phu និងឃុំ Truong Long, Phung Hiep, Hoa Tu, Vinh Hai និង Cu Lao Dung ក្នុងទ្រង់ទ្រាយធំជាងមុន និងមានខ្លឹមសារសម្បូរជាងមុន។ នៅឆ្នាំ ២០២៦ ចំណុចលេចធ្លោគឺការរៀបចំឆាកលើទន្លេ ដែលភ្ជាប់ទៅនឹងការអភិរក្ស និងតម្លៃវប្បធម៌នៃផ្សារអណ្តែតទឹក Cai Rang - ជាបេតិកភណ្ឌវប្បធម៌អរូបីមួយនៃតំបន់ទន្លេភាគខាងត្បូងវៀតណាម។

រួមជាមួយនឹងសកម្មភាពអប់រំប្រពៃណី ការសំណេះសំណាលជាមួយវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន និងកម្មវិធី "ទិវាវីរជន" ដើម្បីសំដែងការដឹងគុណដល់វីរអ្នកម្ដាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន វីរជនពលកម្ម និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណបំណាចចំពោះបដិវត្តន៍ដែរ។ អាស្រ័យហេតុនេះ បណ្ដុះស្មារតីស្នេហាជាតិ និងមោទនភាពជាតិសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ។

អ្នកយកព័ត៌មាន៖ បុណ្យចូលឆ្នាំថ្មីតេតកងទ័ព-ប្រជាជនបានឆ្លងកាត់រយៈពេល ២០ តើលោកអាចចែករំលែកបទពិសោធន៍សំខាន់ៗមួយចំនួនដើម្បីគំរូនេះបន្តរីកចម្រើន និងមានប្រសិទ្ធភាពនាពេលអនាគតបានទេ?

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan៖ តាមគំនិតរបស់ខ្ញុំ គឺមានបទពិសោធន៍សំខាន់ៗចំនួនបី។ ទីមួយ គឺយើងត្រូវតែប្រកាន់ខ្ជាប់នូវការដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ដ និងការណែនាំរបស់បក្ស និងកងទ័ពលើការងារចលនាមហាជន។ ទីពីរ គឺសកម្មភាពទាំងអស់ត្រូវតែផ្ដើមចេញពីតម្រូវការជាក់ស្តែង និងផលប្រយោជន៍របស់ប្រជាជន។

ទីបី គឺត្រូវតែលើកកម្ពស់កម្លាំងទូទៅពីប្រព័ន្ធនយោបាយទាំងមូល ដែលក្នុងនោះ កងកម្លាំងប្រដាប់អាវុធដើរតួនាទីស្នូល ប៉ុន្តែការរួមដំណើរពីរណសិរ្សមាតុភូមិ អង្គការមហាជន អាជីវកម្ម សប្បុរសជន និងប្រជាជនគឺជាកត្តាសម្រេចចិត្ត។ នៅពេលដែល “គោលការណ៍របស់បក្សស្របនឹងបំណងប្រាថ្នារបស់ប្រជាជន” ខ្ញុំជឿជាក់ថា បុណ្យចូលឆ្នាំថ្មីកងទ័ព-ប្រជាជននឹងបន្តជាគំរូលេចធ្លោ ដែលរួមចំណែកដល់ការកសាងមូលដ្ឋានកាន់តែរីកចម្រើន ការពារជាតិនិងសន្តិសុខកាន់តែរឹងមាំ។

អ្នកយកព័ត៌មាន៖ សូមអគុណលោក!

បកប្រែដោយ Pham Diep