លោកឧត្តមសេនីយ៍ឯក Truong Thien To អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃអង្គភាពមួយចំនួននៅភាគភាគខាងត្បូងវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែមករា ក្រុមបេសកកម្មនៃអគ្គស្នងការដ្ឋាននយោបាយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Truong Thien To សមាជិកមជ្ឈិមបក្ស អនុប្រធានអគ្គស្នងការនយោបាយ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃអង្គភាពជាច្រើននៅភាគខាងត្បូងវៀតណាមដូចជា៖ កងពលធំលេខ ៥ កងពលតូចបញ្ជូនសារលេខ ២៣ (យោធភូមិភាគទី ៧ ) ក្រុម K៧០ (នាយកដ្ឋាននយោបាយនៃយោធភូមិភាគទី ៧) មន្ទីរពេទ្យយោធាលេខ ១៧៥ (ក្រសួងការពារប្រទេស) និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Moc Bai (ខេត្ដ Tay Ninh)។
អញ្ជើញមកជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ៥ និងកងពលតូចបញ្ជូនសារលេខ ២៣ និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Moc Bai លោកឧត្តមសេនីយ៍ឯក Truong Thien To កោតសរសើរចំពោះលទ្ធផលការងារដែលអង្គភាពទាំងនេះសម្រេចបាននៅឆ្នាំ ២០២៥។ លោកឧត្តមសេនីយ៍ឯក Truong Thien To បានស្នើឱ្យអង្គភាពនានាបន្តអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ដរបស់បក្ស ក្ដាប់ជាប់នូវស្ថានភាព លើកកម្ពស់លទ្ធភាពត្រៀមប្រយុទ្ធ សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងគ្រប់គ្រងនិងការពារសន្តិសុខ និងអធិបតេយ្យភាពព្រំដែនយ៉ាងរឹងមាំ ធ្វើល្អក្នុងចលនាមហាជន និងត្រៀមរៀបចំហ្វឹកហ្វឺនឆ្នាំ ២០២៦ សម្រាប់យុទ្ធជនថ្មីឲ្យបានល្អ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Truong Thien To ប្រគល់អំណោយជូនកងពលធំលេខ ៥ |
អញ្ជើញមកសួរសុខទុក្ខក្រុម K៧០ លោកឧត្តមសេនីយ៍ឯក Truong Thien To បានលើកសរសើរក្រុម K៧០ បានរុករក និងជីកគាស់បានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១២១ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ លោកអនុប្រធានអគ្គស្នងការនយោបាយ បានសង្កត់ធ្ងន់ថា ការរុករក និងជីកគាស់អដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចនយោបាយពិសេស ហើយអង្គភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិងមូលដ្ឋាននានាក្នុងនិងក្រៅប្រទេស ធ្វើល្អក្នុងការចលនាមហាជន និងកិច្ចការបរទេស ជំនះការលំបាក និងខិតខំបំពេញភារកិច្ចយ៉ាងល្អ។
នៅមន្ទីរពេទ្យយោធាលេខ ១៧៥ លោកឧត្តមសេនីយ៍ឯក Truong Thien To បានលើកសរសើរមន្ទីរពេទ្យដែលបានបំពេញភារកិច្ចយ៉ាងល្អនៅឆ្នាំ ២០២៥ ព្រមទាំងស្នើឱ្យមន្ទីរពេទ្យបន្តលើកកម្ពស់គុណភាពនៃការពិនិត្យសុខភាព ព្យាបាល ជំរុញការស្រាវជ្រាវ និងអនុវត្ដវិទ្យាសាស្ត្រ ក៏ដូចជាធានាឱ្យបាននូវការសង្គ្រោះបន្ទាន់និងព្យាបាលក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសនៅលើដែនសមុទ្រនិងកោះរបស់មាតុភូមិ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Truong Thien To បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់កម្មាភិបាលជាន់ខ្ពស់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាលេខ១៧៥៕
បកប្រែដោយ Pham Diep