leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលនៃអគ្គស្នងការដ្ឋាន​នយោបាយ

លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួមក្នុងពិធីនេះ។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយ បានអញ្ជើញជាអធិបតីក្នុងពិធី។

នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖ ពិធីជួបសំណេះសំណាលជាមួយស្ថាប័ន និងអង្គភាពនានាចំណុះអគ្គស្នងការដ្ឋាននយោបាយ បានធ្វើឡើងក្នុងបរិយាកាសរំភើបរីករាយ បន្ទាប់ពីមហាសន្និបាត លើកទី១៤ របស់បក្ស​ បញ្ចប់ដោយជោគជ័យ ដោយបើកយុគសម័យថ្មី ជាយុគសម័យនៃការអភិវឌ្ឍដ៏រុងរឿងសម្រាប់ប្រជាជាតិវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia មានប្រសាសន៍​ក្នុង​ពិធី

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានអះអាងថា៖ ដោយផ្អែកលើប្រពៃណីរបស់អគ្គស្នងការដ្ឋាន​នយោបាយ និងបទពិសោធន៍ក្នុងការអនុវត្តភារកិច្ចនៅឆ្នាំ២០២៥នោះ នៅឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននយោបាយនឹងផ្តោត​លើ​ការ​ដឹកនាំ ដោយធ្វើបានល្អក្នុងការងាររៀបចំ និងលើកកម្ពស់គុណភាពការងារផ្តល់ប្រឹក្សាយោបល់ជាលក្ខណៈយុទ្ធសាស្ត្រអំពីការកសាងបក្សនៅក្នុងកងទ័ព បន្តកែលម្អខ្លឹមសារ និងទម្រង់ នៃការងារបក្ស និងការងារនយោបាយ ឲ្យមានភាពជាក់ស្តែង និង​មានប្រសិទ្ធភាព ស្របតាមតម្រូវការនៃភារកិច្ច ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់បក្ស ការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស កសាងស្ថាប័ននិងអង្គភាពឲ្យបានរឹងមាំលើគ្រប់ជ្រុងជ្រោយ កសាងកងទ័ព​មានរបៀបរៀបរយ ចំណាន និងទំនើប ការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី ដែលសក្តិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រគល់​រង្វាន់​ជូន​អង្គភាព​មួយ​ចំនួន​

leftcenterrightdel
លោកឧត្តមសេនីយ៍​ឯក Truong Thien To និង​លោកឧត្តមសេនីយ៍​ឯក Do Xuan Tung ប្រគល់រង្វាន់​ជូន​បុគ្គល​មួយ​ចំនួន​

leftcenterrightdel
លោកឧត្តមសេនីយ៍​ឯក Le Quang Minh ប្រគល់អំណោយ​ជូន​អង្គភាព​មួយ​ចំនួន​

ក្នុងបរិយាកាសកក់ក្តៅនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងនូវបំណង​ចង់​​ឲ្យ​​កម្មាភិបាល យុទ្ធជន នៃស្ថាប័ន និងអង្គភាពនានាចំណុះ​​អគ្គស្នងការដ្ឋាននយោបាយ បន្តរក្សាប្រពៃណីសាមគ្គីភាព ភាពសកម្ម និងភាពច្នៃប្រឌិត រក្សាវិន័យ បង្កើតបរិយាកាសវប្បធម៌ការងារល្អ កសាងអង្គការបក្សស្អាតស្អំ និងរឹងមាំ កសាងស្ថាប័ននិងអង្គភាពឲ្យ​បាន​រឹងមាំ និងបំពេញភារកិច្ចទាំងអស់ដោយជៅគជ័យ៕

បកប្រែដោយ Duy Hoan