ក្នុងជំនួបនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានជូនពរជ័យមង្គលវិបុលសុខមហាប្រសើរដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៃនគរបាលខេត្ត Lam Dong ក្នុងឱកាសចូលឆ្នាំថ្មី។

leftcenterrightdel
ទីដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ត្រី  អ៊ន ប៊ុន្នីរិទ្ធិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពប្រចាំឆ្នាំរវាងកងកម្លាំងនគរបាលនៃខេត្តទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពច្បាស់លាស់នៃចំណងមិត្តភាពជាប្រពៃណី និងជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងវៀតណាមទៀតផង។

លោកវរសេនីយ៍ឯក Huynh Ngoc Liem នាយករងនគរបាលខេត្ត Lam Dong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនគរបាលខេត្តមណ្ឌលគីរី ដែលបានមកជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Lam Dong។

leftcenterrightdel
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត Lam Dong
leftcenterrightdel
នគរបាលនៃខេត្ដទាំងពីរថតរូបជុំគ្នា

លោកវរសេនីយ៍ឯក Huynh Ngoc Liem បានសង្កត់ធ្ងន់ថា៖ ដោយបន្តប្រពៃណីនៃសាមគ្គីភាពនិងមិត្តភាព នគរបាលខេត្ត Lam Dong សង្ឃឹមថា នៅឆ្នាំថ្មី ២០២៦ និងឆ្នាំបន្តបន្ទាប់ ភាគីទាំងពីរនឹងបន្តរក្សា​ និងបង្កើនទំនាក់ទំនងសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលនិងបំប៉នជំនាញ ស្របតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង”៕

បកប្រែដោយ Pham Diep