ទោះបីមានដំណើរ និងបេសកកម្មជាច្រើនដែលត្រូវបំពេញក៏ដោយក៏បវកញ្ញាទាំងនេះនៅតែផ្តល់មនោសញ្ចេតនាពិសេសដល់កាសែតរបស់យុទ្ធជន - កាសែតកងទ័ពប្រជាជន ហើយបានជ្រើសរើសកាសែតកងទ័ពប្រជាជនជាទីកន្លែងដំបូងនៅក្នុងដំណើរការផ្សព្វផ្សាយ បន្ទាប់ពីទទួលរង្វាន់។

មកដល់កាសែតកងទ័ពប្រជាជន កញ្ញាស្រស់ស្អាតមិនត្រឹមតែពាំនាំសម្រស់ ភាពវៃឆ្លាត និងបំណងប្រាថ្នាចង់ចូលរួមចំណែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការគោរពយ៉ាងជ្រាលជ្រៅចំពោះសារព័ត៌មានបដិវត្តន៍ ការគោរពចំពោះកាសែតឈានមុខគេនៅក្នុងប្រព័ន្ធសារព័ត៌មានវៀតណាមផងដែរ។ បវកញ្ញាទាំងអស់បានសម្តែងការកោតសរសើរចំពោះប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំង ចង់បង្កើតទំនាក់ទំនជិតស្និទជាមួយកងទ័ពលោកអ៊ំហូ ដែលជាកងទ័ពប្រជាជន៕

leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន (នៅខាងស្តាំ) ប្រគល់អំណោយអនុស្សាវរីយ៍ដល់បវរកញ្ញានិងបវរកញ្ញាឯករង Miss Cosmo 2025

leftcenterrightdel
កញ្ញា Yolina Lindquist បវរកញ្ញា និងកញ្ញា Chelsea Fernandez បវរកញ្ញាឯករងនៃការប្រកួត Miss Cosmo 2025 សម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនក្នុងការកសាងកាសែតកងទ័ពប្រជាជនវៀតណាមតាមទម្រង់ស្ថាប័នគមនាគមន៍ពហុមេឌាឈានមុខគេ ដែលធ្វើសមាហរណកម្មជាមួយលំហូរព័ត៌មានអន្តរជាតិ

leftcenterrightdel
បវរកញ្ញាវៀតណាម២០២៤ លំដាប់កំពូលទាំង ៣ (ពីឆ្វេងទៅស្តាំ)៖ កញ្ញា Van Nhi បវរកញ្ញាឯករងលំដាប់ទី២ កញ្ញា Truc Linh បវរកញ្ញា និងកញ្ញា Chau Anh បវរកញ្ញាឯករងលំដាប់ទី១ កំពុងអានកាសែតកងទ័ពប្រជាជន

leftcenterrightdel
កញ្ញា Tran Ngoc Chau Anh បវរកញ្ញាឯករងលំដាប់ទី១ ជាមួយបងស្រីរបស់នាង - លោកស្រីអនុសេនីឯក Tran Ngoc Minh Anh អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជន

បកប្រែដោយ Thuy Anh