វៀតណាម - ជាទីសុខសាន្តសម្រាប់ខ្ញុំរស់នៅ
កប.អនឡាញ - អាជីវករឥណ្ឌា Subhash Chandar បានទទួលភារកិច្ចសំខាន់ៗជាច្រើននៅក្នុងសាជីវកម្មពហុជាតិសាសន៍ដែលធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនៅជុំវិញពិភពលោក។ អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ លោក Subhash Chandar បានជ្រើសរើសប្រទេសវៀតណាមជាទីកន្លែងដើម្បីធ្វើអាជីវកម្មផង និងធ្វើជាស្ពានតភ្ជាប់ផងដើម្បីនាំសហគមន៍ធុរជនឥណ្ឌាមកវិនិយោគនៅវៀតណាម។
បច្ចុប្បន្នគាត់ជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍នៅអាស៊ី (ASIA DMC) ដែលជាអង្គភាពអាជីវកម្មទេសចរណ៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍។ មុនថ្ងៃចូលឆ្នាំថ្មី អាជីវករ Chandar បានចែករំលែកបទពិសោធន៍របស់គាត់បន្ទាប់ពីរស់នៅក្នុងប្រទេសវៀតណាមអស់រយៈពេលពីរទសវត្សរ៍។
អញ្ជើញមកដល់ប្រទេសវៀតណាមលើកដំបូងនៅឆ្នាំ ២០០៦ ហើយកន្លែងដល់លើកដំបូងរបស់ខ្ញុំគឺខេត្ដ Quang Ngai។ នៅពេលនោះ ខេត្ដមិនទាន់មានការអភិវឌ្ឍទេ ដោយមានគម្រោងធំតែមួយគត់គឺរោងចក្រចម្រាញ់ប្រេង Dung Quat។ ខេត្ដ Quang Ngai ពេលនោះដូចជាទីរួមស្រុកតូចមួយ ដែលមានតែសណ្ឋាគារតូចៗ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីពីរទសវត្សរ៍ អ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។
    |
 |
|
អាជីវករ Subhash Chandar (ឈរខាងឆ្វេង) និងមិត្តភក្តិអន្តរជាតិ ជប់លៀងអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម |
ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះតំបន់នានានៃប្រទេសវៀតណាមដូចនៅជនបទរបស់ឥណ្ឌា។ អ្នកជឿដែរឬទេ អាកាសយានដ្ឋានអន្តរជាតិ Da Nang ក្នុងឆ្នាំ ២០០៦ គឺតូចណាស់ ទោះបីជានោះជាឆ្នាំដំបូងដែលអាកាសយានដ្ឋានទទួលបានអ្នកដំណើរ ១ លាននាក់ក៏ដោយ (បើប្រៀបធៀបនឹងឆ្នាំ ២០២៤ គឺអ្នកដំណើរ ១៣.៥ លាននាក់)។ នៅពេលដែលយើងខ្ញុំបានមកទស្សនាក្នុងអំឡុងពេលវិស្សមកាល ទីក្រុង Da Nang មានតែសណ្ឋាគារមួយចំនួនប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ទីក្រុង Da Nang បានអភិវឌ្ឍយ៉ាងខ្លាំង ដោយក្លាយជាទីក្រុងទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសវៀតណាម។
មិនត្រឹមតែទីក្រុង Da Nang ដែលទីក្រុងហាណូយជាទីក្រុងដែលខ្ញុំជ្រើសរើសតាំងទីលំនៅសព្វថ្ងៃនេះ។ កាលពីពីរទសវត្សរ៍មុន ទីក្រុងហាណូយមានផ្លូវតូចៗជាច្រើន ប៉ុន្តែឥឡូវនេះ ទីក្រុងហាណូយមានស្ពានអាកាសរាប់សិបនៅចំណុចប្រសព្វសំខាន់ៗ ផ្លូវថ្មីធំទូលាយ និងផ្លូវរង្វង់មូលដ៏មមាញឹក។ប្រការនេះសំខាន់ខ្លាំងណាស់ ពីព្រោះនៅពេលដែលប្រទេសមួយចង់អភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសនោះត្រូវធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ពង្រីកផ្លូវថ្នល់ ដើម្បីទាក់ទាញអង្គភាពអាជីវកម្ម និងអ្នកទេសចរ។
    |
 |
|
អ្នកទេសចរឥណ្ឌាទស្សនាស្តង់ទំនិញ "ហាណូយ - មកជាមួយសេចក្តីស្រឡាញ់" នៅឯពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB ឥណ្ឌា ២០២៥ នៅទីក្រុងមុំបៃ (ឥណ្ឌា) |
យោងតាមស្ថិតិពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) ឆ្នាំ ២០០៦ ទីក្រុងហាណូយមានសណ្ឋាគារផ្កាយប្រាំចំនួន ៨ ដែលផ្ទុកអ្នកទេសចរអន្តរជាតិចំនួន ១.១ លាននាក់។ ដល់ឆ្នាំ ២០២៥ ទីក្រុងហាណូយមានសណ្ឋាគារផ្កាយប្រាំចំនួន ២៣ និងអគារខុនដូប្រណិតផ្កាយប្រាំចំនួន ៧ ដែលត្រូវបានប៉ាន់ប្រមាណផ្ទុកអ្នកទេសចរអន្តរជាតិ ៧.៥ លាននាក់។ នេះគឺជាការអភិវឌ្ឍដ៏អស្ចារ្យមួយ។ អ្វីដែលសំខាន់នោះគឺការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ រួមចំណែកដល់ការបង្កើតការងាររាប់លាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្រឡេកមើលទៅរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អ្វីដែលធ្វើឲ្យខ្ញុំរស់នៅទីនេះគឺជាភាពរាក់ទាក់។ អាចនិយាយបានថា សម្រាប់ខ្ញុំផ្ទាល់ខ្លួន អ្វីៗដ៏អស្ចារ្យបំផុតគឺភាពរស់រាយរាក់ទាក់របស់ប្រជាជនវៀតណាម ហើយអ្វីៗដែលគួរឲ្យខ្លាចបំផុតនោះគឺ... ការធ្វើចរាចរណ៍។ ក្រៅពីនេះ ខ្ញុំក៏ភ័យខ្លាចនៅពេលដែលខ្ញុំឃើញមនុស្សញាំសត្វ ឬ សត្វកម្រ។
ក្រៅពីនេះ វៀតណាមគឺជាប្រទេសដែលមានភាពសុខសាន្ដដើម្បីរស់នៅ។ អ្នកឃើញទេ ខ្ញុំបាននៅទីនេះអស់រយៈពេល ២០ ឆ្នាំមកហើយ។ ប្រសិនបើជាខ្ញុំត្រូវបានសួរ ខ្ញុំសូមស្នើរដ្ឋាភិបាលវៀតណាមពិចារណាផ្តល់ទិដ្ឋាការចូលនិវត្តន៍ដល់ជនបរទេសដូចជាគោលនយោបាយមួយដើម្បីទាក់ទាញការវិនិយោគ។ ឧទាហរណ៍ បច្ចុប្បន្នប្រទេសថៃមានទិដ្ឋាការចូលនិវត្តន៍ ហើយការវិនិយោគជាច្រើននៅក្នុងប្រទេសថៃបានមកពីជនបរទេសដែលចូលនិវត្តន៍បានជ្រើសរើសប្រទេសថៃជា "ដំបូលផ្ទះទីពីរ" របស់ពួកគេ។ ប្រទេសម៉ាឡេស៊ីក៏មានកម្មវិធី "ម៉ាឡេស៊ី - ដំបូលផ្ទះទីពីររបស់ខ្ញុំ" ផងដែរ។ ការពិតគឺថា ខ្ញុំ ដូចជនបរទេសជាច្រើនដែលស្រឡាញ់ប្រទេសវៀតណាម - ចង់រស់នៅរយៈពេលវែងនៅក្នុងប្រទេសសុខសាន្ដនេះ។
ជាមនុស្សម្នាក់ធ្វើការក្នុងវិស័យទេសចរណ៍ ខ្ញុំបានធ្វើដំណើរទៅកាន់ទូទាំងទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។ អង្គភាពអាជីវកម្មមជ្ឈិមបូព៌ាមានធនធានហិរញ្ញវត្ថុយ៉ាងធំ និងពួកគេត្រៀមខ្លួនវិនិយោគនៅក្នុងបរិយាកាសអំណោយផល។ នេះមានន័យថា វិនិយោគិនធំៗមិនត្រឹមតែមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី អាមេរិក ឬអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏មកប្រទេសជាច្រើនទៀតនៃពិភពលោកទៀតផង ជាពិសេស ប្រទេសដែលមានហិរញ្ញវត្ថុធំៗដូចជាមជ្ឈិមបូព៌ា។ សក្តានុពលនេះប្រហែលជាវៀតណាមមិនទាន់ទាញយកអត្ថប្រយោជន៍នៅឡើយទេ ព្រោះក្រៅពីជើងហោះហើរឆ្លងកាត់មួយចំនួន ស្ទើរតែគ្មានក្រុមហ៊ុនអាកាសចរណ៍វៀតណាមណាមួយបានបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសមជ្ឈិមបូព៌ាទេ។
អំពីប្រទេសឥណ្ឌា វៀតណាមកំពុងក្លាយជាគោលដៅឈានមុខគេទាំងក្នុងវិស័យទេសចរណ៍ និងការវិនិយោគ។ ចំនួនភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសវៀតណាមកំពុងកើនឡើងក្នុងអត្រា ៣០០% ដោយសារការតភ្ជាប់វិនិយោគ និងទេសចរណ៍។ ពីរទសវត្សរ៍មុន មានភោជនីយដ្ឋានឥណ្ឌានៅទីក្រុងហាណូយមានតែ ២ ប៉ុណ្ណោះ ឥឡូវនេះចំនួននោះគឺ ៥៤ តើអ្នកឆ្ងល់ទេ? នៅក្នុងខែសីហា ឆ្នាំ២០២៥ សម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់ឥណ្ឌា Adani បានប្រកាសពីផែនការវិនិយោគចំនួន ២ពាន់លានដុល្លារនៅកំពង់ផែ Lien Chieu (ទីក្រុង Da Nang) ខណៈដែលសម្ព័ន្ធក្រុមហ៊ុន VinFast របស់វៀតណាមក៏បានសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីមួយនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដោយមានការវិនិយោគសរុបចំនួន ២ ពាន់លានដុល្លារ។ ទាំងនេះគឺជាសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគី...
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ២០២៦ វៀតណាមនឹងបន្តរីកចម្រើន និងក្លាយជាគោលដៅវិនិយោគ និងទេសចរណ៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Pham Diep