ដៃគូអន្តរជាតិជួយវៀតណាមពង្រឹងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោង "ពង្រឹងសមត្ថភាពរបស់វៀតណាមក្នុងការព្រមានជាមុន ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការធានាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព"។
ក្នុងថវិកាសរុបចំនួន ៥៣៣,៣៣៣ ដុល្លារអាមេរិក គម្រោងនឹងត្រូវបានអនុវត្តក្នុងរយៈពេលមួយឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧ ជាពិសេសនៅខេត្ត Nghe An ភាគកណ្តាលវៀតណាម។
    |
 |
|
ប្រតិភូចូលរួមពិធីចុះហត្ថលេខា (រូបថត៖ giaoducthoidai.vn) |
គោលបំណងសំខាន់នៃគម្រោងនេះគឺកែលម្អប្រព័ន្ធព្រមានជាមុនស្ទើរតែភ្លាមៗសម្រាប់ទឹកជំនន់ និងការបាក់ដីនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ និងបង្កើនភាពធន់របស់សាលារៀន។
សកម្មភាពជាក់ស្តែងរួមមាន៖ ការគូសផែនទីហានិភ័យ ការបង្កើតផែនការត្រៀមលក្ខណៈកម្រិតសាលារៀន និងការលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀន ដើម្បីធានាថាការសិក្សាមិនត្រូវបានរំខានដោយគ្រោះមហន្តរាយធម្មជាតិ៕
បកប្រែដោយ Huyen Trang