សកម្មភាពថែទាំប្រជាជនដែលជួបការលំបាកក្នុងឱកាសបុណ្យតេតលើទូទាំងប្រទេស
កប.អនឡាញ - ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្ត ក្រុងទូទាំងប្រទេស។
នាថ្ងៃទី១១ ខែកុម្ភៈ នៅខេត្ត Thanh Hoa លោក Ngo Duy Hieu អនុប្រធានសហព័ន្ធការងារវៀតណាម បានប្រគល់អំណោយដល់សមាជិកសហជីព និងពលករដែលជួបការលំបាកចំនួន ១៣០ នាក់ នៅក្នុងឃុំ Thieu Hoa។
    |
 |
|
លោក Ngo Duy Hieu អនុប្រធានសហព័ន្ធការងារវៀតណាម ប្រគល់អំណោយដល់សមាជិកសហជីព និងពលករដែលជួបការលំបាកនៅក្នុងឃុំ Thieu Hoa (រូបថត៖ baothanhoa.vn) |
នាល្ងាចថ្ងៃដដែល (ថ្ងៃទី១១ ខែកុម្ភៈ) នៅសង្កាត់ Vi Tan ទីក្រុង Can Tho បានរៀបចំកម្មវិធី "និទាឃរដូវនៃសេចក្តីស្រឡាញ់" ឆ្នាំ២០២៦ ដោយប្រគល់អំណោយបុណ្យតេតដល់កុមារដែលជួបការលំបាកចំនួន ៦០០ នាក់ ដែលអំណោយនីមួយៗមានតម្លៃ ៣៨ ដុល្លារអាមេរិក និងអាហារបុណ្យតេត។
នៅខេត្ត Dak Lak កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ មជ្ឈមណ្ឌលគាំពារសង្គម និងកុមារ (មន្ទីរសុខាភិបាលខេត្ត Dak Lak) បានរៀបចំកម្មវិធី Gala ក្រោមប្រធានបទ "និទាឃរដូវនៃសេចក្តីស្រឡាញ់ - បុណ្យតេតនៃការជួបជុំគ្នា"។ កម្មវិធី Gala មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ របាំលោតម៉ុងសាយស្វាគមន៍ឆ្នាំថ្មី ការសម្តែងតន្ត្រីសិល្បៈ ការជូនអំណោយ និងអាំងប៉ាវដល់កុមារកំព្រា កុមារអនាថា ជនចាស់ជរាដែលរស់នៅម្នាក់ឯង ជនពិការនៅមជ្ឈមណ្ឌល និងកុមារដែលជួបការលំបាកនៅក្នុងតំបន់ផងដែរ៕
បកប្រែដោយ Thanh Cong