ដោយមានស្តង់ជាង ៣០០០ ជាមួយផលិតផល និងទំនិញដ៏ប្រណិតរបស់វៀតណាមរាប់ម៉ឺនមុខ ពិព័រណ៍នេះបានបង្កើតឡើងពិធីបុណ្យនិទាឃរដូវដ៏រីករាយ។ មានអ្នកទស្សនាជាង ៥០ ម៉ឺននាក់ ហើយប្រាក់ចំណូលពីការលក់ដោយផ្ទាល់សរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១១.៥ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា។

អញ្ជើញថ្លែងនៅក្នុងពិធីបិទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា ភាពជោគជ័យនៃពិព័រណ៍ គឺស្ថិតនៅក្នុងការតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ ការតភ្ជាប់ធុរកិច្ចជាមួយធុរកិច្ច និងការតភ្ជាប់អ្នកប្រើប្រាស់ជាមួយអ្នកផលិត និងអាជីវករ។ ពិព័រណ៍គឺជាសក្ខីភាពនៃកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ ជាកម្លាំងនៃជំនឿជាក់ ស្មារតីសាមគ្គីភាព និងសេចក្តីប្រាថ្នាឈានទៅមុខដោយខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិទាំងមូលផងដែរ។

leftcenterrightdel
ការសម្ដែងសិល្បៈនៅពិធីបិទពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ (រូបថត៖ VOV)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “ពិព័រណ៍នេះក្នុងគោលបំណងជំរុញការប្រើប្រាស់ក្នុងស្រុក ជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើន; ជាស្ពានដ៏សកម្មដែលតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ; ជាសក្ខីភាពនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា សេចក្តីប្រាថ្នា “ឈានទៅរកកំពស់ថ្មី” និង “ការគ្របដណ្តប់” នៃទំនិញនិងម៉ាកយីហោវៀតណាមលើទូទាំងពិភពលោក។ ភាពជោគជ័យនៃពិព័រណ៍នេះបានបញ្ជាក់ពីការស្វាគមន៍ មោទនភាព និងអាទិភាពដាច់ខាតរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិចំពោះផលិតផលជាតិដែលមានគុណភាពលេចធ្លោ ការរចនាបែបទំនើប ក៏ដូចជាសមាមាត្របញ្ញាខ្ពស់”។

ចំពោះសហគមន៍ធុរកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដើរឈានមុខគេជានិច្ចក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល - ការផ្លាស់ប្តូរបៃតង; ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយនិងទំនិញមានគុណភាពខ្សោយ៕

តាម vovworld.vn