ប្រមុខរដ្ឋកាហ្សាក់ស្ថានបានសង្កត់ធ្ងន់ថា កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តនៅអាស៊ីអាគ្នេយ៍ ហើយឱ្យតម្លៃខ្ពស់ចំពោះការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយឈរលើចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។

leftcenterrightdel
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន (រូបថត៖ vov.vn)

លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានសម្តែងនូវការត្រៀមខ្លួនជាស្រេចរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជូនពរដល់លោក To Lam អគ្គលេខាបក្ស ឱ្យទទួលបានជោគជ័យក្នុងតំណែងរបស់ខ្លួន និងជូនពរប្រជាជនវៀតណាមឱ្យជួបតែសេចក្តីសុខ និងវិបុលភាពក្នុងឆ្នាំថ្មី៕

បកប្រែដោយ Huyen Trang