ផែនការសន្តិភាព និងក្រុមប្រឹក្សាសន្តិភាពដែលស្នើឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតី ត្រូវបានចាត់ទុកជាគំនិតផ្តួចផ្តើមដ៏មានប្រសិទ្ធភាពបំផុតចាប់តាំងពីជម្លោះផ្ទុះឡើងនៅតំបន់ហ្គាហ្សា (ខែតុលា ឆ្នាំ២០២៣) ដែលបង្កើតលក្ខខណ្ឌសម្រាប់ភាគីពាក់ព័ន្ធក្នុងការពិភាក្សា និងចរចាឆ្ពោះទៅរកការបញ្ចប់ជម្លោះ និងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា (រូបថត៖ vnanet.vn)

ការដែលវៀតណាមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា បានបង្ហាញពីកិត្យានុភាព និងការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់វៀតណាមក្នុងការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងរួមចំណែកជាវិជ្ជមានដល់ការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបានពង្រឹងទំនុកចិត្តចំពោះដំណោះស្រាយសហប្រតិបត្តិការអន្តរជាតិ៕

តាម vovworld.vn