លោក To Lam អគ្គលេខាបក្ស មកដល់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីហ្គាហ្សា
កប.អនឡាញ - នៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកលោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូវៀតណាម មកដល់អាកាសយានដ្ឋានយោធា Andrews (សហរដ្ឋអាមេរិក) ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីហ្គាហ្សា តបតាមការអញ្ជើញរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពស្តីពីហ្គាហ្សា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ។