ទំនាក់ទំនងរវាងទីក្រុង St. Petersburg និងទីក្រុងហូជីមិញ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាម
នារសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំទីក្រុងម៉ូស្គូ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី បានជួបពិភាក្សាជាមួយលោក Evgeny Grigoriev ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង St. Petersburg (សាំងពេទឺប៊ឺគ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។
នៅក្នុងជំនួបនេះ លោក Evgeny Grigoriev បានផ្ញើសារជូនពរឆ្នាំថ្មីដ៏ល្អបំផុតរបស់លោក Alexander Beglov អភិបាលទីក្រុង St. Petersburg ទៅកាន់លោក Dang Minh Khoi និងប្រជាជនវៀតណាម។
    |
 |
|
លោក Dang Minh Khoi និងលោក Evgeny Grigoriev (រូបថត៖ VOV) |
ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ស្វាហាប់ ជាពិសេសបន្ទាប់ពីការតម្រង់ទិសដៅសំខាន់ៗរបស់មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម និងកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅដើមឆ្នាំ២០២៦។
កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន បន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីទាំងមូល ក្នុងនោះ ទំនាក់ទំនងរវាងទីក្រុង St. Petersburg និងទីក្រុងហូជីមិញ ត្រូវបានចាត់ទុកជាចំណុចភ្លឺមួយ ដោយសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរក្សា និងលើកកម្ពស់តម្លៃវិមានលោកប្រធានហូជីមិញនៅទីក្រុង St. Petersburg បន្តត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណោងមិត្តភាពយូរអង្វែងរវាងទីក្រុងទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញសហគ្រាសឲ្យស្រាវជ្រាវទីផ្សារ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត៕
តាម vovworld.vn