ថ្លែងនៅចំពោះមុខសភាអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Ghalibaf បានបញ្ជាក់ថា ក្នុងករណីដែលសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ សាធារណរដ្ឋអ៊ីស្លាមនេះនឹងចាត់ទុកនាវានិងកងកម្លាំងអាមេរិកទាំងអស់នៅក្នុងតំបន់ក៏ដូចជាទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ ជាគោលដៅវាយប្រហារស្របច្បាប់។ អាជ្ញាធរអ៊ីរ៉ង់តែងតែប្រើពាក្សថា "ទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់" ដើម្បីសំដៅទៅលើអ៊ីស្រាអែល។

leftcenterrightdel
លោក Mohammad Bagher Ghalibafប្រធានសភាអ៊ីរ៉ង់ (រូបថត៖ Reuters)

នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump គ្រោងនឹងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលសហរដ្ឋអាមេរិក  ដើម្បីពិភាក្សាលើផែនការឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៣ ខែមករា ដោយផ្តោតលើការវាយតម្លៃជំហានបន្ទាប់របស់អាមេរិក រួមទាំងលទ្ធភាពនៃការវាយប្រហារយោធា។ បច្ចុប្បន្ន សេតវិមាន និងមន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីអត្ថាធិប្បាយជាផ្លូវការណាមួយ ទាក់ទងនឹងខ្លឹមសារ ឬលទ្ធផលដែលបានគ្រុងទុកនៃកិច្ចប្រជុំថ្ងៃទី១៣ ខែមករានៅឡើយទេ៕

តាម vovworld.vn