សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិក ត្រូវបានធ្វើឡើងចំពេលដែលបាតុកម្មកំពុងផ្ទុះឡើងយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នានា បន្តរឹតត្បិតឬលុបចោលជើងហោះហើរ។

leftcenterrightdel
រថយន្តឆាបឆេះតាមដងផ្លូវ នៅពេលដែលបាតុកម្មមួយផ្ទុះឡើងនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ (រូបថត៖ Stringer/WANA តាមរយៈ REUTER)

បច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់កំពុងជួបប្រទះនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ខណៈដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។

មុននោះ នាថ្ងៃទី ១២ ខែមករា លោកស្រី ខារ៉ូលីន លីវីត លេខាធិការសារព័ត៌មានសេតវិមាន បានថ្លែងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ជានិច្ចកាលមានជម្រើសជាច្រើននៅលើតុរបស់លោក ហើយដំណោះស្រាយការទូតគឺជាជម្រើសដំបូង៕

តាម vovworld.vn