ជាពិសេស យោងតាមការប្រៀបធៀបនៃការកក់បន្ទប់អនុវត្តដោយ Agoda រយៈពេលពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ទីរួមខេត្ត Sa Pa បានឡើងដល់ ១៥ ចំណាត់ថ្នាក់ក្នុងចំណាត់ថ្នាក់គោលដៅទេសចរណ៍ឈានមុខគេទាំង ១០០ របស់អាស៊ី ដែលក្លាយជាគោលដៅទេសចរណ៍មានកំណើនលឿនបំផុតនៅក្នុងតំបន់។ បន្ទាប់នោះ គឺទីក្រុង Okayama (ជប៉ុន) ទីក្រុង Bandung (ឥណ្ឌូនេស៊ី) ទីក្រុង Matsuyama (ជប៉ុន) និងទីក្រុង Takamatsu (ជប៉ុន)។ ទាំងនេះគឺជាគោលដៅទេសចរណ៍លេចធ្លោទាំងប្រាំដែលនាំមុខគេក្នុងការកើនឡើងនៃការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ។

leftcenterrightdel
ផ្កាសាគូរ៉ាដ៏ស្រស់ស្អាតកំពុងរីកពេញទំហឹងនៅទីរួមខេត្ត Sa Pa (រូបថត៖ vietnamplus.vn)

លោក Vu Ngoc Lam នាយក Agoda ប្រចាំប្រទេសវៀតណាម បានចែករំលែកថា «វាជាសញ្ញាវិជ្ជមានមួយដែលឃើញទីរួមខេត្ត Sa Pa បន្តការរីកចម្រើនយ៉ាងខ្លាំង និងក្លាយជាទីរួមខេត្តដ៏ពេញនិយមកាន់តែខ្លាំងឡើងជាមួយភ្ញៀវទេសចរអន្តរជាតិ។ ទីរួមខេត្ត Sa Pa មានទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ដែលផ្តល់ជូននូវសេវាកម្មសម្រាកលំហែកាយដ៏ស្រស់ស្រាយនៅកណ្តាលខ្យល់អាកាសត្រជាក់នៃតំបន់ខ្ពង់ ដែលស័ក្តិសមសម្រាប់ការទស្សនានៅខាងក្រៅផ្ទះ»៕

បកប្រែដោយ Huyen Trang