វៀតណាមចូលរួមក្នុងពិព័រណ៍អប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ ជាលើកដំបូង
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ វៀតណាមបានចូលរួមជាផ្លូវការជាលើកដំបូងនៅក្នុងសន្និសីទ និងពិព័រណ៍អប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក (APAIE) ដែលបានប្រារព្ធឡើងនៅហុងកុង (ចិន) និងរៀបចំពិព័រណ៍អប់រំវៀតណាម (Vietnam Pavilion) ក្នុងក្របខ័ណ្ឌនៃសន្និសីទ។
សកម្មភាពនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិនៃការអប់រំវៀតណាមនិយាយរួម ក្នុងនោះការអប់រំកម្រិតឧត្តមសិក្សាដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដោយបង្ហាញពីការផ្លាស់ប្តូរពីការចូលរួមរបស់គ្រឹះស្ថានអប់រំនីមួយៗ ទៅជាវិធីសាស្រ្តកម្រិតជាតិ ដែលមានប្រព័ន្ធ និងវិជ្ជាជីវៈជាង។
សារសំខាន់របស់វៀតណាមនៅក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាដ៏ស្វាហាប់ដែលផ្តោតលើគុណភាពបណ្តុះបណ្តាល ការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើនការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
តាមរយៈ APAIE ២០២៦ គ្រឹះស្ថានឧត្តមសិក្សាវៀតណាមមានគោលបំណងទាក់ទាញនិស្សិតអន្តរជាតិ ក៏ដូចជាអ្នកជំនាញ គ្រូបង្រៀន អ្នកគ្រប់គ្រង និងអ្នកវិទ្យាសាស្ត្រឆ្នើមៗ មកពីជុំវិញពិភពលោកឱ្យមកធ្វើការនៅប្រទេសវៀតណាម; ផ្សព្វផ្សាយគុណភាពអប់រំកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់វៀតណាម; ជំរុញការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; បង្កើនការទទួលស្គាល់ និងកិត្យានុភាពអន្តរជាតិនៃមហាវិទ្យាល័យនានារបស់វៀតណាមក្នុងវិស័យអប់រំ។ល៕
បកប្រែដោយ Thanh Cong