នៅប្រាសាទគោរពបូជាព្រះមហាក្សត្រ An Duong Vuong ប្រតិភូ និងប្រជាជនបានអូជធូបគោរពវិញ្ញណក្ខន្ធដោយសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រដែលបានសាងសង់វាំង Loa ដោយបានដាក់គ្រឹះសម្រាប់ប្រជាជាតិ Au Lac។ ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ រួមមានពិធីប្រពៃណីជាច្រើន។
ជាពិសេស ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយប្រើគំរូ "លំហពិធីបុណ្យប្រពៃណីឌីជីថល" ដោយអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការណែនាំ និងផ្សព្វផ្សាយកេរ្តិ៍ដំណែលតាមរយៈលេខកូដ QR ឯកសារឌីជីថល និងការផ្សព្វផ្សាយពហុវេទិកា ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន៕
បកប្រែដោយ Huyen Trang
Type the code from the image