បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ ៖ ទេសចរណ៍វៀតណាមស្វាគមន៍ភ្ញៀវទេសចរ ១៤ លាននាក់
កប.អនឡាញ - យោងតាមការប៉ាន់ស្មានរបស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ក្នុងអំឡុងពេល ៩ ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ ឧស្សាហកម្មទេសចរណ៍ទូទាំងប្រទេសបានស្វាគមន៍ និងបម្រើភ្ញៀវទេសចរប្រមាណ ១៤ លាននាក់។
តួលេខនេះកើនឡើង ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលជារដូវទេសចរណ៍ដ៏រស់រវើក សុវត្ថិភាព និងរីកចម្រើនគួរឱ្យចាប់អារម្មណ៍នៅទូទាំងប្រទេស។
    |
 |
|
សួនកម្សាន្តដូចជាសួនវប្បធម៌ Dam Sen តំបន់ទេសចរណ៍ Suoi Tien និងសួនសត្វ Sai Gon កត់ត្រាចំនួនភ្ញៀវទេសចរកើនឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក (រូបថត៖ vov.vn) |
នៅតាមមូលដ្ឋានសំខាន់ៗជាច្រើន ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ទីក្រុង Da Nang បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥១០,០០០នាក់ (កើនឡើង ៣២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥)។ ទីក្រុង Hue បានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៣៨,២០០នាក់ (កើនឡើង ២០៧%)។ ទីក្រុងហាណូយបានទទួលភ្ញៀវទេសចរ ២១៧,០០០នាក់ (កើនឡើង ៥៥%)។ ទីក្រុងហូជីមិញបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១៧០,០០០ នាក់(កើនឡើង ៥១.៧%)។ ថ្ងៃឈប់សម្រាកបុណ្យតេតរយៈពេល ៩ ថ្ងៃផ្តល់នូវឱកាសអំណោយផលសម្រាប់ប្រជាជនក្នុងការរៀបចំផែនការធ្វើដំណើរ និងឱកាសសម្រាប់ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូនជាដើម ដើម្បីចាប់ផ្តើមឆ្នាំដ៏រស់រវើកនៃការធ្វើអាជីវកម្មសេវាកម្ម។
សញ្ញាវិជ្ជមានទាំងនេះនៅដើមឆ្នាំត្រូវបានគេរំពឹងថា នឹងបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មទេសចរណ៍ឱ្យបង្កើនល្បឿន ដោយមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់នៅឆ្នាំ ២០២៦៕
បកប្រែដោយ Huyen Trang