អបអរសាទរ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិ" ជាមួយបណ្តាជនជាតិនៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម
កប.អនឡាញ - ចំណុចលេចធ្លោមួយគឺកម្មវិធីផ្លាស់ប្តូរវប្បធម៌ "បុណ្យចូលឆ្នាំថ្មីនៅភូមិខ្ញុំ" ដែលមានជនរួមជាតិថៃមកពីខេត្ត Thanh Hoa និងជនរួមជាតិដទៃទៀតមកពីភាគខាងជើងវៀតណាម។
យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិវៀតណាម ឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ២០២៦ ភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិភាគតិចវៀតណាម (Doai Phuong, ហាណូយ) នឹងរៀបចំសកម្មភាពនានាក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិ" ដោយមានការចូលរួមពីមនុស្សជាង ១០០ នាក់មកពី ១៦ ជនជាតិ និងការចូលរួមពីខេត្តក្រុងចំនួន ១១ ដែលជនជាតិភាគតិចមានជីវភាពរស់់ប្រចាំថ្ងៃនៅភូមិ រួមមាន៖ Thai Nguyen, Ha Noi, Phu Tho, Tuyen Quang, Son La, Hue, Gia Lai, Quang Ngai, Khanh Hoa, Dak Lak, Can Tho.
    |
 |
|
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែមករា ភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាមនឹងរៀបចំសកម្មភាពខែមករា ដោយមានប្រធានបទ "បុណ្យចូលឆ្នាំថ្មីនៅក្នុងភូមិ" (រូបថត៖ VGP) |
ចំណុចលេចធ្លោមួយគឺកម្មវិធីផ្លាស់ប្តូរវប្បធម៌ "បុណ្យចូលឆ្នាំថ្មីនៅភូមិខ្ញុំ" របស់ជនជាតិថៃមកពីខេត្ត Thanh Hoa និងជនជាតិដទៃទៀតមកពីភាគខាងជើងនៅភូមិដែលរួមមានការសម្តែងប្រជាប្រិយដោយក្រុមជនជាតិនៅ "ផ្ទះរួម" ដោយបង្កើតឡើងវិញនូវពិធីបុណ្យ Cha Mun របស់ជនជាតិថៃនៅខេត្ត Thanh Hoa ណែនាំអំពីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងការធ្វើនំអន្សមខ្មៅ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះក៏នឹងមានសកម្មភាពរៀបចំ និងតុបតែងកន្លែងប្រារព្ធបុណ្យចូលឆ្នាំថ្មីនៅក្នុងភូមិនៃជនជាតិ Nung, Tay, Dao, Mong, Muong, Lao, Thai, Kho Mu, Ta Oi, Ba Na, Xo Dang, Gia Rai, Co Tu, Raglai, E De, Khmer.
លើសពីនេះ នឹងមាន "ពិធីបុណ្យនិទាឃរដូវ" ដែលមានសកម្មភាពទាក់ទាញជាច្រើនដូចជា៖ កម្មវិធីចម្រៀងប្រជាប្រិយ និងរបាំ "និទាឃរដូវមកដល់តំបន់ខ្ពង់រាប" របស់ជនជាតិនៅតំបន់ខ្ពង់រាបកណ្តាល; កម្មវិធីចម្រៀងប្រជាប្រិយ និងរបាំ "វិលត្រឡប់មកភូមិវិញដើម្បីស្វាគមន៍និទាឃរដូវ" របស់សហគមន៍បណ្តាជនជាតិនៅភាគខាងជើង...
បកប្រែដោយ Thanh Cong