ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដំបូងនៃឆ្នាំថ្មី២០២៦ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំក្រិក ក្នុងបំណងខិតខំប្រឹងប្រែងផ្សព្វផ្សាយរូបភាពវៀតណាមដល់សាធារណជនក្រិក និងមិត្តភក្តិអន្តរជាតិតាមរយៈម្ហូបអាហារប្រពៃណីរបស់វៀតណាម។

leftcenterrightdel
លោកស្រី Pham Thi Thu Huong ឧទ្ទេសនាមអំពីវៀតណាមដល់មន្ត្រីក្រិក (រូបថត៖ vnanet.vn)

នៅក្នុងពិធីបុណ្យនេះ លោក Ioannis Maronitis ប្រធានក្លឹបយូណេស្កូនៃ Piraeus និងបណ្ដាកោះ បានថ្លែងអំណរគុណដល់ឯលោកស្រី Pham Thi Thu Huong ឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរួមចំណែកបង្កើតបរិយាកាសវប្បធម៌ដ៏រស់រវើកសម្រាប់ពិធីបុណ្យ និងជួយប្រជាជននៃប្រទេសទាំងពីរខិតមកជិតគ្នា។ លោក Ioannis Maronitis បានសម្តែងបំណងប្រាថ្នាបង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌បន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong