នេះគឺជាព្រឹត្តិការណ៍ដ៏ធំ និងមានកិត្យានុភាពបំផុតមួយនៅអាស៊ី។ ធុរកិច្ចវៀតណាមជាច្រើនបានចូលរួមដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន និងជំរុញការនាំចេញប្រកបដោយចីរភាព។

នៅកណ្តាលនៃពិព័រណ៍ Indus Food 2026 គឺស្តង់របស់វៀតណាម ដែលតាំងបង្ហាញពីរូបភាព ម៉ាកយីហោ និងផលិតផលរបស់វៀតណាម។ នៅក្នុងស្តង់នោះ ក្រុមផលិតផលជាច្រើនដែលវៀតណាមមានប្រៀបខ្លាំងត្រូវបានដាក់តាំងបង្ហាញ ដូចជា កាហ្វេ ផ្លែឈើស្ងួត ផលិតផលអាហារវេចខ្ចប់ ភេសជ្ជៈ និងទំនិញថ្មីៗជាច្រើនដែលសមស្របនឹងនិន្នាការងាយស្រួល និងរហ័សនៅក្នុងទីផ្សារឥណ្ឌា។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នឥណ្ឌានៅពិធីបើកពិព័រណ៍ Indusfood ២០២៦ (រូបថត៖ vov.vn)

ជាពិសេស វត្តមានរបស់ផ្លែធូរេនវៀតណាមបានទាក់ទាញការចាប់អារម្មណ៍ពីដៃគូឥណ្ឌា និងអន្តរជាតិ។ នេះជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីសក្តានុពលដ៏អស្ចារ្យនៃផ្លែឈើត្រូពិច និងផលិតផលកសិកម្មមានគុណភាពខ្ពស់របស់វៀតណាមនៅក្នុងទីផ្សារឥណ្ឌា។ ទន្ទឹមនឹងការតាំងបង្ហាញផលិតផល ស្តង់វៀតណាមក៏ដើរតួរនាទីជា "កន្លែងជួបជុំ" សម្រាប់ធុរកិច្ចនៃភាគីទាំងពីរ ផ្លាស់ប្តូរព័ត៌មាន ស្វែងយល់តម្រូវការទីផ្សារ និងលទ្ធភាពសហប្រតិបត្តិការរយៈពេលវែង។

ពិព័រណ៍ Indusfood ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មក។ ពិព័រណ៍ឆ្នាំ២០២៦ មានការចូលរួមពីអ្នកតាំងពិព័រណ៍ជាង ២,២០០ នាក់មកពីប្រទេសជាង ៣០ ដោយទទួលអ្នកទស្សនាជាង ១៥,០០០ នាក់មកពីប្រទេសជាង ១២០។ ដោយមានទំហំធំ Indusfood បន្តត្រូវបានចាត់ទុកថាជាវេទិកាជម្រុញពាណិជ្ជកម្មអាហារ និងភេសជ្ជៈឈានមុខគេមួយរបស់អាស៊ី៕

បកប្រែដោយ Thuy Anh