ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមនៅម៉ាឡេស៊ី៖ ស្ពានតភ្ជាប់វប្បធម៌ និងពាណិជ្ជកម្មអន្តរជាតិ
កប.អនឡាញ - ក្នុងបរិយាកាសដ៏រស់រវើកនៃពិធីបុណ្យចូលឆ្នាំថ្មី ២០២៦ នៅថ្ងៃទី ១ ខែមករា សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី បានរៀបចំពិព័រណ៍ម្ហូបអាហារនៅបុណ្យចូលឆ្នាំថ្មីតេតវៀតណាម ២០២៦ នៅរមណីយដ្ឋាន The Mines រដ្ឋ Selangor។
ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃនេះមិនត្រឹមតែបង្ហាញពីម្ហូបវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ការតភ្ជាប់វប្បធម៌ តភ្ជាប់សហគមន៍ និងផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដល់មិត្តភក្តិអន្តរជាតិផងដែរ។
    |
 |
|
ពិព័រណ៍ម្ហូបអាហារនៅបុណ្យចូលឆ្នាំថ្មីតេតវៀតណាមឆ្នាំ ២០២៦ នៅរមណីយដ្ឋាន The Mines រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី (រូបថត៖ សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម) |
នៅក្នុងពិធីបើក លោកស្រី Tran Thi Chang ប្រធានសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម បានសង្កត់ធ្ងន់ថា ពិព័រណ៍នេះគឺជាឱកាសមួយសម្រាប់រក្សា និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីវៀតណាមក្នុងបរិបទនៃការធ្វើសមាហរណកម្ម។
យោងតាមគណៈកម្មការរៀបចំ និងធុរកិច្ចនានា ពិព័រណ៍នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ផ្លាស់ប្ដូរ និងជម្រុញពាណិជ្ជកម្មក្នុងបរិយាកាសអន្តរជាតិ។ ភាពជោគជ័យនៃពិព័រណ៍ ត្រូវបានគេរំពឹងថានឹងក្លាយជាស្ពានតភ្ជាប់ប្រកបដោយចីរភាព ជំរុញទំនាក់ទំនងរវាងសហគមន៍ និងធុរកិច្ចរបស់ប្រទេសវៀតណាម និងម៉ាឡេស៊ី៕
បកប្រែដោយ Thuy Anh