នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានកត់សម្គាល់កំណើនគួរឱ្យចាប់អារម្មណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌា ដោយមានភ្ញៀវទេសចរចំនួន ៥០៧,០០០ នាក់ក្នុងឆ្នាំ ២០២៤ និងភ្ញៀវទេសចរជិត ៦៥៦,០០០ នាក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥។ វៀតណាមត្រូវបានចាត់ទុកថាជាគោលដៅសមស្របសម្រាប់ទេសចរណ៍ជាច្រើនប្រភេទ ដូចជាទេសចរណ៍អាពាហ៍ពិពាហ៍ ទេសចរណ៍សម្រាកលំហែកាយ MICE ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍ខាងវិញ្ញាណ។ល។

leftcenterrightdel
សិក្ខាសាលាស្តីពីទេសចរណ៍ឥណ្ឌា (រូបថត៖ vnanet.vn)

ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍របស់វៀតណាមត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងដោយទីផ្សារឥណ្ឌា រួមទាំងការមានវត្តមាននៃភោជនីយដ្ឋានឥណ្ឌាជាច្រើននៅទីក្រុងហាណូយ, ទីក្រុង Ha Long (ខេត្ត Quang Ninh), ទីក្រុង Da Nang, ខេត្ត Khanh Hoa, ទីក្រុងហូជីមិញ... ដែលរួមចំណែកទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ភ្ញៀវទេសចរឥណ្ឌា។

ក្នុងអំឡុងពេលនៃអាណត្តិបេសកកម្មនៅវៀតណាម លោក Tshering W. Sherpa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម បានសម្តែងនូវគោលបំណងចង់ពង្រឹងការផ្លាស់ប្តូរជាមួយអង្គភាពអាជីវកម្មទេសចរណ៍វៀតណាម ដែលជា "ទូតតភ្ជាប់ទេសចរណ៍" រវាងប្រទេសទាំងពីរ  ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការអភិវឌ្ឍទេសចរណ៍ទ្វេភាគី៕

បកប្រែដោយ Huyen Trang