ជំនួបមានការចូលរួមពីលោក Vu Ho ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង តំណាងនៃក្រសួង ស្ថាប័ននានា ជាមួយសហគ្រាសដែលជាសមាជិក BAVIK និងដៃគូកូរ៉េខាងត្បូងជាច្រើន រួមទាំងធនាគារ សមាគម សហគ្រាស និងសហគ្រិនផងដែរ។

leftcenterrightdel
លោក Vu Ho ថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ vnanet.vn)

នៅក្នុងព្រឹត្តិការណ៍នេះ លោក Vu Ho បានជូនដំណឹងថាមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ចប់ដោយជោគជ័យ។ ជោគជ័យនៃមហាសន្និបាតលើកនេះបង្ហាញថា វៀតណាមបានឈានចូលដំណាក់កាលថ្មីជាមួយនឹងតួនាទីថ្មី និងរូបភាពថ្មី។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ៣៥០,០០០ នាក់ ហើយរួមចំណែកជាវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច និងសង្គមនៅកូរ៉េខាងត្បូង។ នាពេលខាងមុខ សហគ្រាសនៃប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ សហគ្រាសវៀតណាម និងសហគមន៍ជនវៀតណាមនឹងលើកកម្ពស់ស្មារតីសាមគ្គីភាព ខិតខំដើម្បីការអភិវឌ្ឍរួម ដោយរួមជាមួយគ្នាកសាងមាតុភូមិកាន់តែសម្បូររុងរឿង៕

បកប្រែដោយ Thanh Cong