leftcenterrightdel
កំពង់ផែដឹកទំនិញប៊ូសាន ប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

វៀតណាមបន្តរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំទីបីរបស់កូរ៉េខាងត្បូង។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងវៀតណាមបានកើនឡើង ១៩០ ដង។ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពលកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលបរិយាកាសពាណិជ្ជកម្មអន្តរជាតិមានការប្រែប្រួល វៀតណាមត្រូវបានកំណត់ថាជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ប្រទេសនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងប្តេជ្ញាបន្តគាំទ្រ និងជម្រុញពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong