leftcenterrightdel
លោក Bui Trung Thuong (ទីមួយពីឆ្វេង) ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌា និងលោក N. Srinivasa Murthy កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបាងហ្គាឡូរ ទស្សនាស្តង់វៀតណាម

ពិព័រណ៍តភ្ជាប់ និងផលិតកម្មអេឡិចត្រូនិចរួមបញ្ចូលគ្នាលើកទី ៤ (IEMI) បានធ្វើឡើងនៅទីក្រុងបាងហ្គាឡូរ រដ្ឋកាណាតាកា ភាគខាងត្បូងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា។ ព្រឹត្តិការណ៍នេះ ដែលមានប្រធានបទ "ការតភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃអេឡិចត្រូនិចសកលទាំងមូល" បានទាក់ទាញសហគ្រាសស្រុក និងអន្តរជាតិជាង ៣០០ នាក់ រួមទាំងគណៈប្រតិភូសហគ្រាសនៃសមាគមឧស្សាហកម្មអេឡិចត្រូនិចវៀតណាម (VEIA)។

នៅក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍ គណៈប្រតិភូនៃសហគ្រាស និងអង្គការអេឡិចត្រូនិចវៀតណាម បានចូលរួមសកម្មភាពទស្សនរោងចក្រ តភ្ជាប់សហគ្រាសដោយផ្ទាល់ ការពិភាក្សាតាមប្រធានបទ និងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយសហគ្រាស និងសមាគមឧស្សាហកម្មមកពីប្រទេសឥណ្ឌា និងអន្តរជាតិ។

IEMI 2026 គឺជាវេទិកាសំខាន់មួយដែលភ្ជាប់សហគ្រាស គោលនយោបាយ និងបច្ចេកវិទ្យានៅក្នុងវិស័យអេឡិចត្រូនិក និងស៊ីមីកុងដុកទ័រ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងខ្សែសង្វាក់តម្លៃអេឡិចត្រូនិករវាងវៀតណាម និងឥណ្ឌា និងបញ្ជាក់ពីតួនាទីដ៏លេចធ្លោរបស់វៀតណាមនៅក្នុងប្រព័ន្ធអេកូឡូស៊ីផលិតកម្មអេឡិចត្រូនិកក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan