នេះគឺជាចំណុចសំខាន់ដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងកម្មវិធី “ជំនួបជាមួយធុរកិច្ចជប៉ុន - និទាឃរដូវឆ្នាំ ២០២៦” ដែលត្រូវបានរៀបចំនៅយប់ថ្ងៃទី ១៣ ខែមីនា នៅទីក្រុង Da Nang ដោយស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុង Da Nang និងមន្ទីរការបរទេសរបស់ទីក្រុង ហើយមានការចូលរួមពីថ្នាក់ដឹកនាំទីក្រុង សហគមន៍ធុរកិច្ចជប៉ុន និងធុរកិច្ចវៀតណាមជាច្រើនដែលកំពុងវិនិយោគនៅប្រទេសជប៉ុន។

leftcenterrightdel
លោក Pham Duc An ជាមួយវិនិយោគិនជប៉ុន (រូបថត៖ vov.vn)

នៅក្នុងព្រឹត្តិការណ៍នេះ លោក Mori Takero អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុង Da Nang បានមានប្រសាសន៍ថា ជប៉ុនបានវិនិយោគនៅទីក្រុង Da Nang ក្នុងរយៈពេលជាង ៣០ ឆ្នាំ ហើយតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង។ យោងតាមលោក Mori Takero ជំនួបលើកនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ធុរកិច្ចជប៉ុនឲ្យបង្កើនការវិនិយោគនៅទីក្រុង Da Nang ព្រមទាំង រួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម និងពង្រីកបណ្តាញសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ។

លោក Pham Duc An ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ប្រទេសជប៉ុនបច្ចុប្បន្នមានគម្រោងចំនួន ៣០១ ជាមួយដើមទុនចុះបញ្ជីសរុបជាង ១.២២ ពាន់លានដុល្លារអាមេរិក។ នាពេលខាងមុខ ទីក្រុង Da Nang នឹងផ្ដោតលើការទាក់ទាញការវិនិយោគពីប្រទេសជប៉ុនក្នុងវិស័យសំខាន់ៗ ដូចជាហិរញ្ញវត្ថុអន្តរជាតិ មណ្ឌលពាណិជ្ជកម្មសេរី ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បន្ទះឈីប បញ្ញាសិប្បនិម្មិត កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ ងទេសចរណ៍ដែលមានគុណភាពខ្ពស់។ល។ លោក Pham Duc An បានបញ្ជាក់ថា ទីក្រុងប្តេជ្ញាបន្តគាំទ្រ ស្តាប់ និងដោះស្រាយការលំបាកយ៉ាងឆាប់រហ័ស ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់សហគមន៍ធុរកិច្ចជប៉ុន ពង្រីកការវិនិយោគ និងអភិវឌ្ឍប្រកបដោយចីរភាពនៅទីក្រុង Da Nang។

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំទីក្រុង Da Nang ផ្ដល់ព័ត៌មាន និងចម្លើយសំណួររបស់ធុករកិច្ច និងវិនិយោគិនមកពីប្រទេសជប៉ុនអំពីបរិយាកាសវិនិយោគ ព្រមទាំងផ្ដល់ព័ត៌មានបន្ថែមអំពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងទីក្រុងនាពេលខាងមុខផងដែរ៕

បកប្រែដោយ Thuy Anh