ស្តង់វៀតណាមរួមមានការចូលរួមពីធុរកិច្ចចំនួន ២៦ ដែលតាំងបង្ហាញផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទដូចជា៖ បន្លែ និងផ្លែឈើ ផលិតផលកែច្នៃពីផ្លែឈើ អង្ករនិងផលិតផលពីអង្ករ គ្រាប់ស្វាយចន្ទី ម្រេច គ្រឿងទេស ផលិតផលទឹកដោះគោ ភេសជ្ជៈ និងផលិតផលកសិកម្មពិសេសៗផ្សេងទៀត។ល។

leftcenterrightdel
ស្ដង់វៀតណាម ទាក់ទាញទស្សនិកជនជាច្រើន (រូបថត៖ vovworld.vn)

លោក Hoang Van Du ប្រធានគណៈប្រតិភូវៀតណាម បានសង្កត់ធ្ងន់ថា ធុរកិច្ចកសិកម្មវៀតណាមដែលចូលរួម FOODEX Japan ២០២៦ បានផ្ញើសារអំពីវិស័យកសិកម្មវៀតណាមបៃតង មានគុណភាពខ្ពស់ និងមានទំនួលខុសត្រូវ ចំពោះអ្នកប្រើប្រាស់។

ទន្ទឹមនឹងស្ដង់តាំងពិព័រណ៍ជាតិ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសជប៉ុន និងសមាគមធុរកិច្ចវៀតណាមប្រចាំប្រទេសជប៉ុន (VJBA) បានរៀបចំ Vietnam Embassy Pavilion ដែលមានផ្ទៃដីប្រហែល ១៣៥ ម៉ែត្រការ៉េ ជាមួយនឹងស្ដង់ចំនួន ១៥ ដែលផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ និងម៉ាកម្ហូបអាហារវៀតណាមនៅក្នុងទីផ្សារជប៉ុន៕

បកប្រែដោយ Thuy Anh