Viettel បើកការិយាល័យតំណាងនៅប្រទេសសិង្ហបុរី
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ក្នុងឱកាសចូលរួមពិព័រណ៍អាកាសចរណ៍សិង្ហបុរី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមក្នុងពិធីបើកសម្ពោធការិយាល័យតំណាងនៃក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម (Viettel) នៅប្រទេសសិង្ហបុរី។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរី ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូចុចប៊ូតុងដើម្បីបើកសម្ពោធការិយាល័យតំណាងរបស់ក្រុមហ៊ុន Viettel នៅប្រទេសសិង្ហបុរី |
ពិធីបើកសម្ពោធការិយាល័យ Viettel នៅប្រទេសសិង្ហបុរី គឺបង្ហាញពីការអភិវឌ្ឍដ៏មានប្រសិទ្ធភាពនៃទំនាក់ទំនង នេះរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងទំនុកចិត្តថា ដោយមានគុណសម្បត្តិជាក្រុមហ៊ុនបច្ចេកវិទ្យាសកល និងមានសមត្ថភាពស្រាវជ្រាវ អភិវឌ្ឍន៍យ៉ាងខ្លាំង ក្រុមហ៊ុន Viettel នឹងទាញយកឱកាសនៅប្រទេសសិង្ហបុរីប្រកបដោយប្រសិទ្ធភាព ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ជំនាន់ថ្មី បញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ និងដំណោះស្រាយឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រសួងការពារប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ក្រុមហ៊ុន Viettel បង្កើតរបកគំហើញអភិវឌ្ឍយ៉ាងរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ស្របតាមផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ៕
បកប្រែដោយ Thuy Anh