ជំនួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍រៀបចំដោយគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការ​ពារ​​ប្រទេសបានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងកងទ័ពចំពោះអតីតកម្មាភិបាលគ្រប់ជំនាន់។

នេះក៏ជាឱកាសសម្រាប់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជួបជុំ លើកទឹកចិត្ត សួរសុខទុក្ខ ផ្តល់ព័ត៌មាន ពង្រឹងសាមគ្គីភាពភាពជិតស្និទ្ធរវាងកម្មាភិបាលគ្រប់ជំនាន់។ ព្រមទាំងស្រូបយកបទពិសោធន៍ដ៏មានតម្លៃពីអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពចំពោះបុព្វហេតុពង្រឹងការពារជាតិ កសាងកងទ័ពនិងការពារមាតុភូមិសង្គមនិយមវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងជំនួបសំណេះសំណាល

ថ្លែងនៅក្នុងជំនួប ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម​ និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានស្វាគមន៍ និងជួបជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ដែលចូលនិវត្តន៍មកពីសម័យកាលផ្សេងៗគ្នា នៅពេលដែលបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលកំពុងខិតខំសម្រេចបាននូវសមិទ្ធផលខ្ពស់បំផុត ដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស និងស្វាគមន៍ឆ្នាំថ្មីសកល ២០២៦ និងត្រៀមអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងកម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពទាំងមូល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍បន្តយកចិត្តទុកដាក់ ផ្ដល់មតិយោបល់និងចែករំលែក​បទពិសោធន៍ដ៏មានតម្លៃចំពោះបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Phan Van Giang សួរសុខទុក្ខអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ព
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សំណេះសំណាលជាមួយប្រតិភូ

លោកនាយឧត្តមសេនីយ៍  Phan Van Giang មានបំណងថាអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពបន្តលើកទឹកចិត្ត ប្រកៀកស្មាជាមួយគណៈកម្មាធិ​ការ​បក្សយោធាមជ្ឈិម  ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនិងគណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពនានាក្នុងកងទ័ពទាំងមូលដើម្បីខិតខំបំពេញគ្រប់ភារកិច្ចដោយជោគជ័យ ការពារយ៉ាងរឹមមាំនូវមាតុភូមិសង្គមនិយមវៀតណាម រួមចំណែកជាមួយបក្សទាំងមូល និងប្រជាជនទាំងមូលដើម្បីដឹកនាំប្រទេសឈានចូលយុគសម័យនៃការរីកចម្រើន ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព និងឆ្ពោះទៅរកសង្គមនិយមយ៉ាងរឹងមាំ។

ក្នុងឱកាសឆ្នាំថ្មីសកល ២០២៦ និងត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្ដន៍ជួបតែសេចក្ដីសុខ សុខភាពល្អបរិបូរ សុភមង្គល៕

បកប្រែដោយ Pham Diep