ក្នុងបរិយាកាសរីករាយជួបជុំគ្នារវាងកងទ័ពនិងប្រជាជន គណៈប្រតិភូ រួមជាមួយយុទ្ធជនស្ថានីយ៍រ៉ាដាលេខ ៦១០ និងប្រជាជននៃតំបន់ពិសេស Tho Chau បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីតេតមុន ជាមួយនឹងសកម្មភាពវប្បធម៌ និងការតុបតែងអំណរបុណ្យនិទាឃរដូវ...។

leftcenterrightdel
លោកឧត្តមនាវីត្រី Ngo Van Thanh ប្រធាននយោបាយនៃតំបន់ទី ៥ កងទ័ពជើងទឹក ប្រគល់អំណោយដល់អង្គភាពនានាក្នុងតំបន់ពិសេស Tho Chau (រូបថត៖ vov)

លោក Tran Quoc Giang អនុប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស Tho Chau បានឲ្យដឹងថា៖ “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលស្វាគមន៍គណៈប្រតិភូមកពីដីគោកមកទស្សនា។ អារម្មណ៍នេះមិនត្រឹមតែរបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចែករំលែកដោយប្រជាជនផងដែរ។ ដំណើរទស្សនកិច្ចបែបនេះនីមួយៗ រួមចំណែកពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពរវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនជាមួយគ្នា”។

ស្ថានីយ៍រ៉ាដាលេខ ៦១០ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៧៦ ចំណុះតំបន់ទី ៥ កងទ័ពជើងទឹក។ ស្ថានីយ៍នេះបានរួមចំណែកជាមួយកងកម្លាំងផ្សេងទៀត ដើម្បីការពាររឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រ ខ្ពង់រាបបាតសមុទ្រនៃភាគនិរតីរបស់វៀតណាម ហើយបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រងនៅក្នុងដែនទឹកភាគនិរតី៕

តាម vovworld.vn