គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ត An Giang
កប.អនឡាញ - នៅថ្ងៃទី១១ ខែមករា គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ បានជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ត An Giang។
ក្នុងជំនួបធ្វើការ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានស្នើថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត An Giang បន្តដើរតួនាទីស្នូល ដោយធ្វើជាសេនាធិការផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ស្តីពីការដឹកនាំការអនុវត្តភារកិច្ចយោធា ការពារជាតិ និងការពារព្រំដែនប្រកបដោយប្រសិទ្ធភាព។ ព្រមទាំង យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កម្មាភិបាល និងយុទ្ធជន ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបំពេញភារកិច្ចរបស់ពួកគេដោយជោគជ័យ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រគល់អំណោយដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សមាគមអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធនៃខេត្ត An Giang |
ទាក់ទងនឹងខេត្ត An Giang លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងសេចក្តីរីករាយចំពោះសក្តានុពល និងសមិទ្ធផលអភិវឌ្ឍន៍នាពេលកន្លងមកនេះ។ សមិទ្ធផលដែលសម្រេចបាននៅពេលកន្លងមកនេះបង្ហាញពីការដឹកនាំត្រឹមត្រូវរបស់គណៈកម្មាធិការបក្សខេត្ត កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ព្រមទាំងធានាសន្តិសុខក្នុងស្រុក ព្រំដែន និងដែនកោះសមុទ្រ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានប្រគល់អំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត An Giang និងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងដាក់ផ្កា អុជធូបនៅស្ដូបអនុស្សាវរីយវីរៈយុទ្ធជនពលី និងអ្នកមានគុណបំណាច់នៅសង្កាត់ Rach Gia ខេត្ត An Giang៕
បកប្រែដោយ Thuy Anh