គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានទីក្រុង បានផ្តល់ប្រឹក្សាយ៉ាងសកម្មដល់គណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ឱ្យអនុវត្តនូវរាល់វិធានការជាច្រើនស៊ីសង្វាក់គ្នា ដោយទាមទារឱ្យឃុំ និងសង្កាត់អនុវត្តដំណើរការនេះយ៉ាងតឹងរ៉ឹង និងហ្មត់ចត់ដោយធានា "ការបំពេញភារកិច្ចយ៉ាងពេញលេញ" តម្លាភាព ស្របច្បាប់ ដោយហេតុនោះគុណភាពយុវជនដែលបានជ្រើសរើសចូលជួរកងទ័ពមានគុណភាពខ្ពស់។

លោកឧត្តមសេនីយ៍ត្រី Vu Van Dien មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ បានបញ្ជាក់ថា ថ្នាក់ឃុំ និងសង្កាត់គ្រប់គ្រង និងតាមដានប្រភពយុវជនដែលមានអាយុបម្រើកងទ័ពដោយផ្ទាល់ ដោយយល់ពីកាលៈទេសៈជាក់លាក់នីមួយៗ។ ដូច្នេះ ការធ្វើឱ្យល្អប្រសើរចាប់ពីថ្នាក់ឃុំ/សង្កាត់នឹងកំណត់ដោយផ្ទាល់ដល់គុណភាព និងលទ្ធផលនៃការជ្រើសរើសកងទ័ពនៅក្នុងទីក្រុង។ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានទីក្រុងបានសិក្សា និងវាយតម្លៃស្ថានភាពបានត្រឹមត្រូវ ដោយបានផ្តល់ប្រឹក្សាជូនគណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុងជាបន្ទាន់ឲ្យចេញសេចក្តីណែនាំលម្អិត និងជាក់លាក់ ដែលសមស្របទៅនឹងគំរូរដ្ឋាភិបាលមូលដ្ឋានពីរថ្នាក់។

leftcenterrightdel
ផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធាដល់យុវជននៅសង្កាត់នៅទីក្រុងហូជីមិញ

បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុងហូជីមិញបានក្លាយជាទីក្រុងដ៏ធំមួយ ដែលមានផ្ទៃដីធំទូលាយ ដង់ស៊ីតេប្រជាជនខ្ពស់ និងការប្រែប្រួលចំនួនប្រជាជនគួរឱ្យកត់សម្គាល់។ ពលករចំណាកស្រុក និងយុវជនជាច្រើនដែលមានលំនៅដ្ឋានបណ្តោះអាសន្នរយៈពេលវែង តែងតែផ្លាស់ប្តូរទីកន្លែងរស់នៅ និងការងាររបស់ពួកគេ។ យុវជនមួយចំនួនមានការងារទៀងទាត់នៅតាមក្រុមហ៊ុន និងអង្គភាពអាជីវកម្ម ខណៈដែលអត្រានៃយុវជនដែលមានបញ្ហាអំពីភ្នែកគឺខ្ពស់ណាស់។ លើសពីនេះ ទោះបីជាមានការចុះបញ្ជីលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើននៅតែអវត្តមានជាញឹកញាប់។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ បញ្ជាការដ្ឋានទីក្រុងហូជីមិញ បានដឹកនាំឃុំ និងសង្កាត់ឱ្យពិនិត្យ ចុះឈ្មោះ និងគ្រប់គ្រងយ៉ាងដិតដល់លើក្រុមពលរដ្ឋដែលគ្រប់អាយុចូលបម្រើក្នុងជួរកងទ័ព។ ដោយមានបាវចនាថា "ជ្រើសរើសអ្នកណាធានាបានគុណភាពអ្នកនោះ" ទីក្រុងតម្រូវឱ្យមូលដ្ឋានផ្តល់អាទិភាពដល់ការជ្រើសរើសយុវជនដែលមានសុខភាពល្អ គុណសម្បត្តិនយោបាយ និងសីលធម៌ ជាពិសេសកម្មាភិបាល សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានសញ្ញាបត្រសាកលវិទ្យាល័យ មហាវិទ្យាល័យ ឬសាលាវិជ្ជាជីវៈ។

យុវជន Nguyen Thanh Sang កើតនៅឆ្នាំ២០០៣ រស់នៅក្នុងសង្កាត់ Binh Duong ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកវិទ្យា ទីក្រុងហូជីមិញ បានស្ម័គ្រចិត្តចុះឈ្មោះចូលបម្រើកងទ័ពនៅឆ្នាំ ២០២៦។ យុវជនបានចែករំលែកថា៖ “ដោយមានការពន្យល់យ៉ាងច្បាស់លាស់អំពីសិទ្ធិ និងកាតព្វកិច្ចពីកម្មាភិបាលសង្កាត់ ខ្ញុំ និងក្រុមគ្រួសារមានឆន្ទៈមោះមុតចាត់ទុកការចូលបម្រើកងទ័ពជាកិត្តិយស និងការទទួលខុសត្រូវចំពោះមាតុភូមិ ក៏ដូចជាឱកាសសម្រាប់ទទួលការបណ្តុះបណ្តាល ការលត់ដំ និងការបម្រើជាតិ”។

តាមរយៈវិធានការសម្របសម្រួលផ្សេងៗ នៅឆ្នាំនេះ គុណភាពយុវជនចុះឈ្មោះចូលបម្រើកងទ័ពរបស់ទីក្រុងមានជាង ៣៥% មានសញ្ញាបត្រសាកលវិទ្យាល័យ មហាវិទ្យាល័យ ឬសាលាវិជ្ជាជីវៈ។ ហើយជាង ៧១% ត្រូវបានធ្វើចំណាត់ថ្នាក់សុខភាពកម្រិត ១ និង ២។ ទីក្រុងបន្តដឹកនាំ ខិតខំប្រឹងប្រែងដើម្បីបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាន និងអង្គភាពកងទ័ពនានា ឯកភាពគ្នាលើគោលដៅ គុណភាព ពេលវេលា និងវិធីសាស្រ្តសម្រាប់ការជ្រើសរើស និងការទទួលយកកងទ័ពថ្មី។ មូលដ្ឋានទាំងអស់កំពុងផ្តោតលើការអនុវត្តគោលនយោបាយគាំទ្រកងទ័ពប្រកបដោយប្រសិទ្ធភាព បង្កើតការងារសម្រាប់កងទ័ពដែលបានបញ្ចប់កាតព្វកិច្ចបម្រើកងទ័ពដើម្បីលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលបម្រើកងទ័ពដោយភាពរីករាយ៕

បកប្រែដោយ Minh Trung