នាដើមឆ្នាំ ២០២៥ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមបានចាត់បញ្ជូនយោធិនស្ត្រីចំនួន ៥ នាក់ ទៅចូលរួមវគ្គហ្វឹកហ្វឺននៅនាយកដ្ឋានរក្សាសន្តិភាព​វៀត​ណាម។ នៅទីនេះ យោធិនទាំងនេះបានចូលរួមយ៉ាងសកម្មក្នុងការហ្វឹកហ្វឺនជំនាញខាងវេជ្ជសាស្ត្រ ភស្តុភារ កិច្ចការស៊ីវិល សកម្មភាពមនុស្សធម៌ គាំទ្រ​សហគមន៍ ថែទាំសុខភាព និងអប់រំ។ បច្ចុប្បន្ននេះ យោធិនចំនួន ៤ នាក់ នៃកងឆ្មាំសមុទ្រវៀតណាមកំពុងបំពេញកាតព្វកិច្ចរក្សាសន្តិភាពក្នុងអង្គភាពភស្តុភារនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោកស្រីអនុសេនីយ៍ឯកបំរុង Nguyen Thi Ngoc Tram ជានាយទាហាននៃកងឆ្មាំសមុទ្រវៀតណាម បានទទួលសេចក្ដីសម្រេចពីក្រសួងការពារប្រទេសស្ដីពីការទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ ដោយមានតួនាទីជានាយទាហានផ្នែកសេនាធិការហ្វឹកហ្វឺនៅស្ថានបេសកកម្ម MINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

leftcenterrightdel
លោកឧត្តមនាវីត្រី Dam Xuan Tuan មេបញ្ជាការរងកងឆ្មាំសមុទ្រវៀតណាម អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ
leftcenterrightdel
ក្នុងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាម លោកឧត្តមនាវីត្រី Dam Xuan Tuan ប្រគល់ផ្កាជូនលោកស្រីអនុសេនីយ៍ឯកបំរុង Nguyen Thi Ngoc Tram ត្រៀមចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្ដិភាព

លោកឧត្តមនាវីត្រី Dam Xuan Tuan បានស្នើឱ្យលោកស្រីអនុសេនីយ៍ឯកបំរុង Nguyen Thi Ngoc Tram យល់ឃើញច្បាស់នូវអត្ថន័យ តម្រូវការ និងលក្ខណៈសំខាន់នៃការងារនេះ។ គោរពវិន័យរបស់កងទ័ពប្រជាជនវៀតណាម បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់នៃប្រទេស​សាមី។ លើកកម្ពស់ចំណេះដឹង បញ្ញា និងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តភារកិច្ចនៅក្នុងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ព្រមទាំងសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយយោធិនដែលមកបំពេញភារកិច្ចមុន យល់ច្បាស់អំពីច្បាប់ គោលការណ៍នៃកិច្ចការបរទេស ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រទេសសាមី សម្របខ្លួនយ៉ាងឆាប់រហ័សទៅក្នុងបរិយាកាសការងារថ្មី និងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ៕

បកប្រែដោយ Pham Diep