សេចក្តីសម្រេចចិត្ដលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយដែលចេញផ្សាយនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ ស្តីពីការអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យថ្មីគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ផ្នត់គំនិត និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវប្បធម៌ បញ្ជាក់ពីតួនាទីរបស់វប្បធម៌ដូចជាមូលដ្ឋានខាងស្មារតី និងកម្លាំងខាងក្នុងសម្រាប់ការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

នាពេលថ្មីៗនេះ គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចេញផ្សាយសារមួយដែលអបអរសាទរសេចក្តីសម្រេចចិត្ដលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមលើការអភិវឌ្ឍវប្បធម៌។

leftcenterrightdel
លោក Jonathan Wallace Baker ប្រធានតំណាងយូណេស្កូប្រចាំវៀតណាម (រូបថត៖ vnanet.vn)

ផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Jonathan Wallace Baker ប្រធានតំណាងយូណេស្កូប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា ការដែលកំណត់វប្បធម៌ជាធនធានស្នូល និងជាសសរស្តម្ភនៃការអភិវឌ្ឍបានបង្ហាញថា វៀតណាមបានប្រកាន់យកប្រជាជន តម្លៃ និងអត្តសញ្ញាណវប្បធម៌ជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេលវែង។

តាមទស្សនៈរបស់យូណេស្កូ សេចក្តីសម្រេចចិត្ដនេះបានដាក់ចេញនូវផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់ដំណើរការផ្លាស់ថ្មីដែលមានលក្ខណៈរចនាសម្ព័ន្ធក្នុងវិស័យ​វប្បធម៌ ឆ្ពោះទៅកៀរគរធនធានសង្គម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិតនិងការពារភាពសម្បូរបែបនៃវប្បធម៌។ នេះគឺជាការបន្តមរតកប្រពៃណីយូរអង្វែងដោយគោរពវប្បធម៌របស់វៀតណាម ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនៃយុគសម័យឌីជីថល និងបរិបទសកលដែលមានភាពប្រែប្រួល។

សេចក្តីសម្រេចចិត្ដលេខ ៨០ បានកំណត់គោលដៅធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៣០ នៅទូទាំងពិភពលោកអំពីសន្ទស្សន៍អំណាចទន់ និងរហូតដល់ឆ្នាំ ២០៤៥ ខិតខំឱ្យមានតំបន់បេតិកភណ្ឌចំនួន ៥-១០ បន្ថែមទៀតដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។ លោក Jonathan Wallace Baker បានឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅនេះ យូណេស្កូនឹងបន្តធ្វើការជាមួយវៀតណាមដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងគ្រប់គ្រងបេតិកភណ្ឌ ជំរុញទេសចរណ៍ប្រកបដោយចីរភាពនិងគោរពតម្លៃវប្បធម៌ ព្រមទាំងចែករំលែកបទពិសោធន៍របស់វៀតណាមទៅកាន់អន្តរជាតិ តាមរយៈយន្តការរបស់អង្គការយូណេស្កូអំពីបេតិកភណ្ឌពិភពលោកនិងបណ្តាញទីក្រុងច្នៃប្រឌិត ដោយហេតុនេះជួយវៀតណាមលើកកម្ពស់សំឡេង និងកម្រិតវត្តមាននៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep