ស្តង់ប្រមាណ ៣០ ដែលតាំងបង្ហាញម្ហូបអាហារ វប្បធម៌ ល្បែងប្រជាប្រិយ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមបានបង្កើត "ប្រទេសវៀតណាមខ្នាតតូច" នៅក្នុងទីក្រុង Fukuoka។

leftcenterrightdel
បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦ នៅ Fukuoka  (រូបថត៖ VOV)

លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា ពិធីបុណ្យឆ្នាំនេះមានសារៈសំខាន់ជាពិសេស ដោយសារត្រូវបានប្រារព្ធឡើងក្នុងបរិបទដែលមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដោយជោគជ័យ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបើកយុគសម័យថ្មីនៃការអភិវឌ្ឍ ជាមួយនឹងទិសដៅ និងសេចក្តីប្រាថ្នាដ៏ធំសម្រាប់អនាគតរបស់ប្រទេស។

នៅយប់ថ្ងៃទី១ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុង Sydney ប្រទេសអូស្ត្រាលី បានរៀបចំជំនួបអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានទាក់ទាញអាណិកជនវៀតណាមជាង ៣០០ នាក់ ដែលរស់នៅក្នុងរដ្ឋ New South Wales រដ្ឋ Queensland និងរដ្ឋអូស្ត្រាលីខាងត្បូង។ បរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅប្រទេសអូស្ត្រាលីនៅឆ្នាំនេះ គឺកាន់តែពិសេសថែមទៀត ដោយសារអាណិកជនវៀតណាម និងភ្ញៀវ មានឱកាសទស្សនាការសម្ដែងតន្ត្រីវៀតណាម៕

បកប្រែដោយ Thuy Anh