លោកនាយករដ្ឋមន្ត្រីស្នើឲ្យអនុវត្តយ៉ាងប្តូរផ្តាច់នូវគម្រោងគមនាគមន៍សំខាន់ៗ
កប.អនឡាញ - នាព្រឹកថ្ងៃទី៣០ ខែមករា ក្នុងសេចក្តីសន្និដ្ឋានសម័យប្រជុំលើកទី២៣ របស់គណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់ និងគម្រោងសំខាន់ៗថ្នាក់ជាតិ ក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) ជាមួយខេត្ត-ក្រុងចំនួន ២៧ ដែលមានគម្រោងអនុវត្ត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់ពីអាទិភាពក្នុងការអនុវត្តគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តទន្លេ Cuu Long បណ្តាខេត្តនៅតំបន់ភ្នំភាគខាងជើង តំបន់ខ្ពង់រាប Tay Nguyen និងខ្សែផ្លូវតភ្ជាប់ជាមួយប្រទេសចិន ឡាវ និងកម្ពុជា។