សកម្មភាពជាបន្តបន្ទាប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបង្កើតឡើងវិញយ៉ាងរស់រវើកនូវបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរាជវង្ស   ក្នុងសម័យកាល Le Trung Hung (១៥៣៣-១៧៨៩) និងបុណ្យចូលឆ្នាំថ្មីប្រពៃណី Thang Long បុរាណ ដែលរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។

leftcenterrightdel
ភ្ញៀវទេសចរមកទស្សនាកំពែងបរមរាជវាំង Thang Long  (រូបថត៖ vnanet.vn)

ចំណុចសំខាន់ៗនៃកម្មវិធីរួមមានការតាំងពិព័រណ៍តាមប្រធានបទ។ កន្លែងតាំងពិព័រណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ បង្ហាញពីសកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់គ្រួសារអ្នករស់នៅក្នុងទីក្រុងមួយ  ជាមួយនឹងទំនៀមទម្លាប់ដូចជា ការគោរពបូជាបុព្វបុរស ការព្យួរគំនូរបុណ្យចូលឆ្នាំថ្មីប្រពៃណី ការធ្វើនំអន្សម   ការសុំអក្សរផ្ចង់ដ៏មានពរនៅដើមឆ្នាំ ជូនពរឆ្នាំថ្មី ការជូនអាំងបាវ និងការរីករាយជាមួយផ្កានិទាឃរដូវ។ល។ ទាំងអស់នេះមានស្លាកស្នាមវប្បធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ Thang Long បុរាណ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលក៏រៀបចំពិព័រណ៍រូបថតឯកសារ "បុណ្យចូលឆ្នាំថ្មីក្នុងការចងចាំ" ដែលបង្ហាញរូបភាពដ៏មានតម្លៃជាប្រវត្តិសាស្ត្រនៃបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហាណូយ និងភាគខាងជើងវៀតណាម។ ការតាំងពិព័រណ៍ "បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប"៕

បកប្រែដោយ Thanh Cong