ថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះតួនាទី និងការរួមចំណែកជាក់ស្តែងរបស់ UNDP ហើយទទួលស្គាល់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និង UNDP ជាពិសេសនៅក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការការពារបរិស្ថាន។

leftcenterrightdel
លោក Do Hung Viet ថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយ UNDP (រូបថត៖ VOV)

លោក Do Hung Viet បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះអាទិភាពនៃផែនការយុទ្ធសាស្ត្រ UNDP សម្រាប់ដំណាក់កាល ២០២៦-២០២៩។ លោកមានបំណងថា UNDP បន្តគាំទ្រវៀតណាមក្នុងការអនុវត្តភាពជាដៃគូរួមគ្នាសម្រាប់ការផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP) ក៏ដូចជាក្នុងការជម្រុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដូចជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Do Hung Viet អំពាវនាវឲ្យ UNDP បន្តពង្រឹងកិច្ចសហការនៅក្នុងទូទាំងប្រព័ន្ធ ដោយផ្អែកលើបទពិសោធន៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើម "ឯកភាពគ្នាលើសកម្មភាព" ដែលអនុវត្តនៅក្នុងប្រទេសវៀតណាម។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាពនៃប្រតិបត្តិការ UNDP៕

បកប្រែដោយ Thanh Cong