លើកទឹកចិត្តដល់ការពង្រីកគំរូមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យានិងនវានុវត្តន៍វៀតណាម
កប.អនឡាញ - នាថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យានិងនវានុវត្តន៍វៀតណាម ចំណុះធនាគារជាតិអូស្ត្រាលី (មជ្ឈមណ្ឌលនវានុវត្តន៍ NAB វៀតណាម)។
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាពខ្ពស់លើវិស័យបច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថលនៅវៀតណាម។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baochinhphu.vn) |
នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ធនាគារ NAB និងមជ្ឈមណ្ឌលកំណត់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រ។ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគារ NAB ស្វែងរកឱកាសដើម្បីចូលរួមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនៅទីក្រុងហូជីមិញ និង Da Nang និងចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម។
លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តរួមដំណើរ និងបង្កើតបរិយាកាសវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអំណោយផលសម្រាប់វិនិយោគិនយុទ្ធសាស្ត្រដូចជា NAB ដើម្បីអភិវឌ្ឍយូរអង្វែង និងប្រកបដោយចីរភាពនៅក្នុងប្រទេសវៀតណាម។
នៅក្នុងជំនួប តំណាងមជ្ឈមណ្ឌលនវានុវត្តន៍ NAB វៀតណាម បានលើកឡើងដំណោះស្រាយសម្រាប់ NAB ចូលរួមយ៉ាងសកម្មជាងមុននៅក្នុងវេទិកា និងសកម្មភាពទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍របស់រដ្ឋាភិបាលវៀតណាម៕
បកប្រែដោយ Huyen Trang