OPEC+ បង្កើនផលិតកម្មប្រេងរ៉ែ
អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបង្កើនផលិតកម្មប្រេងរ៉ែបន្តិចបន្តួចនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១ ខែមីនា។ កាយវិការនេះ សំដៅឆ្លើយតប់នឹងស្ថានភាពរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូននៅមជ្ឈិមបូព៌ា បន្ទាប់ពីការវិវឌ្ឍយោធាថ្មីបំផុតរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
OPEC+ បានយល់ព្រមជាគោលការណ៍ក្នុងការបង្កើនផលិតកម្មបន្ថែមចំនួន ២០៦.០០០ បារ៉ែលក្នុងមួយថ្ងៃ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកពិចារណាលើសេណារីយ៉ូផ្សេងៗ ជាមួយនឹងជម្រើសដែលបានស្នើឡើងចាប់ពី ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ ឡើងដល់ ៥៤៨.០០០ បារ៉ែលក្នុងមួយថ្ងៃ។
ការកើនឡើងផលិតកម្មនេះត្រូវបានរំពឹងថានឹងកាត់បន្ថយកង្វះខាត់នៃប្រភពផ្គត់ផ្គង់ទូទាំងពិភពលោក ជាពិសេសបន្ទាប់ពីច្រកសមុទ្រ Hormuz ជាខ្សែផ្លូវដឹកជញ្ជូនដ៏សំខាន់នៃប្រេងជាង ២០% របស់ពិភពលោក ត្រូវបានបិទនៅថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការព្រមានរបស់អ៊ីរ៉ង់។
ទោះបីជា OPEC+ មានប្រពៃណីបង្កើនផលិតកម្មដើម្បីបំពេញកង្វះខាត់ក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគបានព្រមានថា សមត្ថភាពផលិតកម្មទុកបម្រុងរបស់ក្រុមនេះនាបច្ចុប្បន្ន នៅមានកម្រិត។ សមត្ថភាពបង្កើនភាគច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិង UAE។ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះក៏ប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការនាំចេញប្រេងឆៅ រហូតដល់ពេលដែលសកម្មភាពដឹកជញ្ជូននៅតំបន់ឈូងសមុទ្រវិលត្រឡប់មកប្រក្រតីភាពវិញ៕
តាម vovworld.vn