លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា ការចរចាជុំថ្មីនាពេលខាងមុខនេះនឹងបន្តប្រព្រឹត្តទៅក្រោមយន្តការត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ ជំនួយការម្នាក់របស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា គណៈប្រតិភូទីក្រុងគៀវកំពុងរៀបចំសម្រាប់កិច្ចចរចានៅសប្តាហ៍ខាងមុខ។

leftcenterrightdel
លោក Vladimir Putin​ ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន (រូបថត៖ REUTERS)

នៅសល់ជិត ១០ ថ្ងៃទៀត គឺដល់ថ្ងៃខួប ៤ ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាជម្លោះដែលចំណាយច្រើនបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែការចរចាចំនួន ២ ជុំដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ូដាប៊ីមិនទាន់សម្រេចបានរបកគំហើញសំខាន់ៗណាមួយនៅឡើយទេ។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា ការចរចានៅទីក្រុងហ្សឺណែវនឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការរំពឹងទុកនៃការសម្រេចបានកិច្ចព្រមព្រៀងនៅតែទុកចំហ ដោយសារទាំងរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនអាចបង្រួមភាពខុសគ្នានៅពេលនេះបានទេ៕

តាម vovworld.vn