នេះជាលើកដំបូងដែលតម្លៃប្រេងបានហក់ឡើងលើសពីកម្រិតនេះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ តម្លៃប្រេងឆៅអាមេរិក (WTI) បានកើនឡើង ២០% ឡើងដល់ ១០៩.១៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅ Brent បានកើនឡើងប្រហែល ១៩% ឡើងដល់ ១១០.៣៥ ដុល្លារ/បារ៉ែល។

leftcenterrightdel
រូបថតឧទាហរណ៍ (cafef.vn)

តម្លៃប្រេងពិភពលោកកំពុងកើនឡើងយ៉ាងខ្លាំងក្នុងបរិបទដែលជម្លោះនៅមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ ហើយកំពុងប៉ះពាល់ដល់តំបន់សំខាន់ៗចំពោះហេដ្ឋារចនាសម្ព័ន្ធផលិតនិងដឹកជញ្ជូនប្រេងឧស្ម័ននៅមជ្ឈិមបូព៌ា។ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល ក្នុងរយៈពេលយូរ សេដ្ឋកិច្ចពិភពលោកអាចប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់៕

តាម vovworld.vn